បក្សប្រឆាំងគម្រាមធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងការបោះឆ្នោត«បន្លំ»
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានប្រកាសគម្រាមខ្លាំងឡើងៗ នៅថ្ងៃល្ងាចថ្ងៃអង្គារនេះ ថាខ្លួននឹងរៀបចំមហាបាតុកម្មទ្រង់ទ្រាយធំ មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេស ប្រសិនបើការស៊ើបអង្កេតដ៏ចាំបាច់មួយ ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាកន្លងមក មិនមានរូបរាង ឬមិនផ្ដល់លទ្ធផលគួរឲ្យទទួលយកបាននោះ។
លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសនៅចំពោះមុខបណ្ដាជន អ្នកគាំទ្រគណបក្សលោក ប្រមាណជាជាងមួយម៉ឺននាក់ ជួបជុំគ្នាលើទីលានប្រជាធិបតេយ្យ នៅល្ងាចថ្ងៃអង្គារទី៦ខែសីហានេះថា មហាបាតុកម្មដ៏ធំ [...]