Posts tagged as "CPP"

យ៉ង់ គឹមអេង ខក​ចិត្ត​នឹង​ជំនួប​ទី​៣ ថា​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី

យ៉ង់ គឹមអេង ខក​ចិត្ត​នឹង​ជំនួប​ទី​៣ ថា​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី

ជំនួបលើកនេះ ហាក់មិនមានភាពជឿនលឿន និងអាចគ្រាន់តែជាយន្ដការមួយ សម្រាប់អូសបន្លាយពេលប៉ុណ្ណោះ ព្រោះ​គណបក្សទាំងពីរ គ្មានចិត្តចង់ត្រូវគ្នានោះទេ។ នេះជាប្រតិកម្មរបស់លោក យ៉ង គឹមអេង មេដឹកនាំអង្គការ​សង្គម​ស៊ិវិលមួយរូប ទាក់ទងនឹងជំនួបទី៣ របស់ក្រុមការងារមកពីគណបក្សទាំងពីរ នៅព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនានេះ។


ខាងមុខ៖ លោក ប៊ិន ឈិន (ខាងឆ្វេង) និងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរ​ព្រឹទ្ធសភា ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - សម្រាប់អ្នកសង្កេតការណ៍ទូទៅ ក៏បានចាត់ទុកដែរថា ជំនួបទីបីនេះ បានជួបនឹងភាពបរាជ័យ ដោយសារតែគ្មានសេចក្ដីប្រកាសរួមណាមួយ [...]

ជំនួប​ទី​បី​បរាជ័យ តែ​អាច​មាន​លទ្ធផល​នៅ​ថ្ងៃ​ទី​ ១៧មីនា ខាង​មុខ

ជំនួប​ទី​បី​បរាជ័យ តែ​អាច​មាន​លទ្ធផល​នៅ​ថ្ងៃ​ទី​ ១៧មីនា ខាង​មុខ

កិច្ចប្រជុំនៃគណកម្មការចម្រុះរបស់គណក្សទាំងពីរ ដោយបិទទ្វា ក្នុងរយៈពេលបីម៉ោង នៅមិនទាន់ទាញបានចំណុច​ត្រូវគ្នា ដោយមិនបានចេញជាសេចក្តីប្រកាសរួមអ្វីឡើយ។ តែទោះយ៉ាងណាក៏ដោយ ក៏គណបក្សទាំងពីរ​នៅ​តែ​សង្ឃឹមថា បន្ទាប់ពីទទួលបានមតិណែនាំពីថ្នាក់ដឹកនាំកំពូល កិច្ចប្រជុំថ្នាក់បច្ចេកទេសនាពេលខាងមុខ អាចនឹង​ទទួល​បានលទ្ធផលជាវិជ្ជមាន។


មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា (ខាងឆ្វេង) និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីជំនួបទី៣ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នាមន្ទីរព្រឹទ្ធសភា។ (រូបថត MONOROOM.info/ S. Tith)

នយោបាយកម្ពុជា - ចំណុចដែលគណបក្សសង្គ្រោះជាតិ បានលើកយកមកពិភាក្សា ហើយត្រូវបរាជ័យគ្មាន​ការ​ឯកភាពគ្នានោះ ត្រូវបានលោក សុន ឆ័យ [...]

ជំនួប​ទី​៣​រវាង​បក្ស​ទាំង​ពីរ បញ្ចប់​គម្រោង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត?

ជំនួប​ទី​៣​រវាង​បក្ស​ទាំង​ពីរ បញ្ចប់​គម្រោង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត?

គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលធ្វើ​ពលិការមិនចូលសភា នឹងបន្តកិច្ចពិភាក្សារបស់ខ្លួននៅថ្ងៃចន្ទទី១០ ខែមីនានេះ តាមការគ្រោងទុក។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា ក្រុមការងារ​គណបក្សសង្គ្រោះជាតិ នឹងចូលប្រជុំតាមការគ្រោងទុកនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សារលើកែទម្រង់ការបោះឆ្នោត។ លោកបន្តថា៖ «យើងនឹងយកអនុសាសន៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) អំពីការកែទម្រង់ប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោតបែបទំនើប [...]

សម រង្ស៊ី៖ កែ​ទម្រង់​ការ​បោះ​ឆ្នោត នាំ​ឲ្យ​គ្មាន​វិបត្តិ​បោះឆ្នោត

សម រង្ស៊ី៖ កែ​ទម្រង់​ការ​បោះ​ឆ្នោត នាំ​ឲ្យ​គ្មាន​វិបត្តិ​បោះឆ្នោត

ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី បានលើកឡើងថា ការកែទម្រង់ប្រព័ន្ធ​បោះឆ្នោតនៅកម្ពុជានៅពេលនេះ គឺចាំចាច់ណាស់ ត្រូវមានការចូលរួមពីគ្រប់ភាគីនៅក្នុងសង្គម ហើយការកែ​ទម្រង់​ប្រព័ន្ធបោះឆ្នោត នៅក្នុងកាលៈទេសៈនេះ ក៏នឹងនាំឲ្យប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយក្រោយការបោះឆ្នោត នៅពេលខាងមុខផងដែរ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ក្នុងសិក្ខាសាលា ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត នៅសណ្ឋាគារអ៊ីមភើរៀរាជធានីភ្នំពេញថ្ងៃ​ទី០៧ មីនា នេះ លោក សង រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានពន្យល់ថា ការកែទម្រង់ការបោះឆ្នោត នៅ​ពេល​នេះ មិនត្រូវធ្វើឡើងតែរវាងគណបក្សប្រជាជនកម្ពុជា [...]

សុខ ទូច ថា​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ ដោយ​យោង​លើ​៣​ចំណុច

សុខ ទូច ថា​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ ដោយ​យោង​លើ​៣​ចំណុច

ចាប់ពីក្រោយការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣មក គណបក្សប្រជាជនកម្ពុជាបានអះអាងថា ប្រទេសកម្ពុជា​មិនមាន ភាពជាប់គាំងនយោបាយនោះទេ។ រីឯគណបក្សសង្រ្គោះជាតិ បានអះអាងផ្ទុយពីនេះថា ប្រទេសកម្ពុជា​កំពុងមានភាពជាប់គាំងនយោបាយ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា មានកត្តា៣សំខាន់ ដែលគេអាចវាយតម្លៃថា ប្រទេសកម្ពុជា កំពុងមានភាពជាប់គាំងនបោយ ដោយមិនអាចប្រកែកបាន។


អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច។ (រូបថត ហ្វេសប៊ុក)

នយោបាយកម្ពុជា - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកបណ្ឌិត សុខ ទូច បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...