Posts tagged as "CPP"

សម្ភាស យ៉ង់ គឹមអេង៖ ត្រូវ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ និង​អ្នក​ផ្សំ​គំនិត រឿង​វាយ​តំណាង​រាស្ត្រ

សម្ភាស យ៉ង់ គឹមអេង៖ ត្រូវ​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ និង​អ្នក​ផ្សំ​គំនិត រឿង​វាយ​តំណាង​រាស្ត្រ

ស្ថាប័នជំនាញពាក់ព័ន្ធ ដែលធ្វើការអង្កេតបន្ថែមលើរឿងនេះ ក្រៅពីបញ្ជាក់ថា ជនទាំងបីនោះ មិនមែនជា​ជនល្មើសសិប្បនិមិ្មត តោងត្រូវស្វែងរក អ្នកបញ្ជាពីក្រោយ និងជនសមគំនិតមួយចំនួនទៀត មកផ្តន្ទាទោស​តាមច្បាប់។ នេះជាការថ្លែងអះអាង របស់លោក យ៉ង់ គឹម អេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព ទាក់ទងនឹងការចូលសារភាព របស់ជនបីនាក់ ដែលគេសង្ស័យថា បានប្រើ​អំពើ​ហិង្សាវាយតប់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ។

ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ .អាំងហ្វូ លោក យ៉ង់ គីមអេង បានបង្ហាញនូវមន្ទិល​មួយ​ចំនួន ដែលក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា អាជ្ញាធរពិបាកនឹងកំណត់អត្តសញ្ញាណជនល្មើស តែផ្ទុយ​មកវិញ ស្រាប់តែជនទាំងនោះ លេចមុខមកសារភាព ដោយខ្លួនឯងទៅវិញ។

លោកដាក់ជាសំនួរឡើងថា៖ «តើជនដែលសារភាព ពិតជាជនដែលបានវាយ តំណាងរាស្រ្តនោះដែរឬទេ? នេះជារឿងសំខាន់។ យើងមិនចង់បានឧក្រិដ្ឋជន [...]

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា» មិន​មែន​ធ្វើ​ឡើង​ដើម្បី​«បុគ្គល»​ទេ

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា» មិន​មែន​ធ្វើ​ឡើង​ដើម្បី​«បុគ្គល»​ទេ

បន្ទាប់ពីចុះពីយន្ដហោះ ក្នុងដំណើរវិលត្រឡប់ មកមាតុប្រទេសវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លៃងថា លោកចង់រក្សា និងពង្រឹងនូវ«វប្បធម៌សន្ទនា» រវាងគណបក្សទាំងពីរ។ លោកបាន​ថ្លែង​ទៀតថា នៅកម្ពុជា មិនមានជម្រើសណាមួយដែលល្អ ក្រៅពីការជជែកគ្នា ដោយស្មារតីគោរពគ្នា និងឲ្យតម្លៃ​គ្នា ទៅ​វិញ​ទៅ​មក​នោះឡើយ។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ជាច្រើននាក់ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា លោក សម រង្ស៊ី ដែលវិលត្រឡប់មកកម្ពុជាវិញ ជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិនោះ បានជឿជាក់ថា ការិលមកមាតុប្រទេសវិញស្របគ្នានេះ បានបង្ហាញនូវការឯកភាពគ្នា និង​ជំហរតែមួយ ដោយគ្មានបុគ្គលណា អាចបំបែកបាន ខណៈបញ្ហានៅចំពោះមុខទាំងអស់ ត្រូវតែធ្វើការ​ដោះ​ស្រាយ ដោយ​សន្តិវិធី។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា និងមានវិធានការត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ [...]

សម រង្ស៊ី បង្ហាញ​វីដេអូ​នៃ​«ការ​វាយ​ប្រហារ​តាម​បែប​"ហ្វាស៊ីស"»

សម រង្ស៊ី បង្ហាញ​វីដេអូ​នៃ​«ការ​វាយ​ប្រហារ​តាម​បែប​"ហ្វាស៊ីស"»

នៅអមនឹង​វីដេអូ ដែលបង្ហោះនៅយប់ម៉ោង ២០ និង៣២នាទី ថ្ងៃទី២ ខែវិច្ឆិកានេះ លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ គ្រាន់តែសរសេរ ដោយមិនលំអិតអ្វីច្រើន ថា៖ «វីដេអូ បង្ហាញអំពីការវាយប្រហារ តាម​បែបហ្វាស៊ីស កាលពីថ្ងៃ ២៦ តុលា ២០១៥ ដោយក្រុមមនុស្សពាលស៊ីឈ្នួល មកលើអ្នកតំណាងរាស្ត្រ គណបក្ស​ប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា ក្នុងរាជធានីភ្នំពេញ ជាប់របងរដ្ឋសភា»។

រីឯលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប បានយកវីដេអូនេះ ទៅចែករំលែកបន្ត នៅលើ​គណនី​របស់លោក ដោយបានសរសេរបន្តថា បាតុករដែលវាយតំណាងរាស្រ្ត  មិនស្គាល់អត្តសញ្ញាណឡើយ តែ​ជា​ក្រុម ដែលចេញពីហ្វូងបាតុករ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងទៀតថា ក្រុម​បាតុករ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានោះ បាននាំគ្នាវាយបំបែកកញ្ចក់ឡាន ដោះ «Lock» រួច​ទាញ​តំណាង​រាស្រ្ត ចេញពីក្នុងឡាន មកវាយយកៗ។

លោក អ៊ុំ សំអាន បានសរសេរបន្តថា៖ «យោងតាម [...]

ហេង សំរិន បង្រៀន​ ហ៊ុន សែន ពី​របៀប​«គូស»​ទម្លាក់ កឹម សុខា?

ហេង សំរិន បង្រៀន​ ហ៊ុន សែន ពី​របៀប​«គូស»​ទម្លាក់ កឹម សុខា?

ក្នុងកិច្ចប្រជុំពេញអង្គ របស់រដ្ឋសភាកម្ពុជា កាលពីថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៥ កន្លងមកនេះ ក្រៅពីបង្រៀន​តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ទាំង៦៨រូបនោះ លោក ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​បង្រៀន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺលោក ហ៊ុន សែន ដែលកំពុងមានវត្តមាន ក្នុងអង្គប្រជុំរដ្ឋសភានោះដែរ។ ហើយលោក ហេង សំរិន ក៏បានបង្រៀន លោក ង៉ួន ញ៉ិល អនុប្រធានទីពីរ នៃរដ្ឋសភា និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមតំណាងរាស្រ្ត មតិភាគច្រើន ដែល​មានសន្លឹកឆ្នោតក្នុងដៃ ឲ្យគូស លើប្រអប់សរសេរថា «ព្រម»។

លោក ហេង សំរិន បានប្រកាស ក្នុងអង្គប្រជុំសភាទាំងមូល ថាត្រូវគូសថា «ព្រម»។ ប៉ុន្តែគេមិនដឹងជាមកពីអ្វី ទើបបាន«នាំមាត់» ប្រធានរដ្ឋសភារូបនេះ ឲ្យច្រឡំនិយាយថា គូសលើប្រអប់«មិនព្រម»។ បន្ទាប់ភ្លាមៗ​នោះ​ដែរ លោកក៏បានព្យាយាម ធ្វើការបកស្រាយវិញដែរថា គូសលើប្រអប់«ព្រម» វិញ។

អ.ស.ប ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ទទួល​ខុស​ត្រូវ​រឿង​បាតុករ​វាយ​តំណាង​រាស្ត្រ​ប្រឆាំង

អ.ស.ប ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ទទួល​ខុស​ត្រូវ​រឿង​បាតុករ​វាយ​តំណាង​រាស្ត្រ​ប្រឆាំង

«យើងមានការព្រួយបារម្ភណាស់ ទៅនឹងសភាពនយោបាយថ្មីៗ ដែលកើតមានឡើង ទៅលើមេដឹកនាំ និង​ក្រុមអ្នកស្មោះស្ម័គ្រ របស់ក្រុមប្រឆាំងនៅកម្ពុជា» នេះជាការអះអាង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យស្នងការជាន់ខ្ពស់ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រទី ៣០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងការិយាល័យកណ្ដាល នៃស្ថាប័នទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ អ្នកស្រីអ្នកនាំពាក្យ បានពន្យល់ថា ខណៈពេល​ដែលសកម្មជន ស្និតនឹងគណបក្សប្រឆាំងចំនួន ១១នាក់ កំពុងអនុវត្តន៍ទោស ពី៧ទៅ២០ឆ្នាំ ក្នុងពន្ធនាគារ ពីបទបានចូលរួម ឬដឹកនាំការបះបោរ ប្រឆាំងអាជ្ញាធរសាធារណៈនោះ សមាជិកព្រឹទ្ធសភាម្នាក់ទៀត របស់​ក្រុមប្រឆាំង កំពុងរងចាំការកាត់ទោស ពីបទចោទប្រកាន់ជាច្រើន ក្នុងនោះមានការញុះញង់ ឲ្យប្រព្រឹត្តិបទ​ឧក្រិដ្ឋ និងក្លែងឯកសារសាធារណៈ។

អ្នកស្រី រ៉ាវីណា សាមដាសានី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...