Posts tagged as "Incendie"

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

ភ្លើងឆេះរោងចក្រចិនមួយកន្លែងឈ្មោះ ឆឹង ស៊ីង បានបំផ្លាញ អាគាររោងចក្រអស់ពីរខ្នង និងផលិតផលរោងចក្រ​បង្កឲ្យមានការខាតបង់ជាច្រើន។


អគ្គិភ័យឆេះរោងចក្រចិន ស្លាប់ម្នាក់ និងរបួសបីនាក់។ (រូបថត ហ្វេសប៊ុក)

អគ្គិភ័យ - ព្រឹត្តការណ៍នេះបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងរបួសបីនាក់ ដែលសុទ្ធសឹងជាជនជាតិចិន គេងស្នាក់​នៅ​ក្នុងរោងចក្រនេះ។ ជនជាតិចិនដែលស្លាប់ ឈ្មោះ យ៉ាង ឈីគង់ ភេទស្រី ជាបុគ្គលិក និងគេងស្នាក់នៅ​ក្នុងរោងចក្រ​ផ្ទាល់តែម្តង។ រីឯអ្នករបួសបីនាក់ទៀត ត្រូវបានគេបញ្ជូនទៅសង្រ្គោះមន្ទីពេទ្យជាបន្ទាន់ ដោយរថយន្តសង្គ្រោះរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

ព្រឹត្តការណ៍ភ្លើងឆេះរោងចក្រនេះ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍ [...]

អគ្គិភ័យ​​ដុត​បំផ្លាញ​មន្ទីរ​ពេទ្យ នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​២១​នាក់

អគ្គិភ័យ​​ដុត​បំផ្លាញ​មន្ទីរ​ពេទ្យ នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​២១​នាក់

នៅប្រទេសកូរ៉េខាងត្បូង គ្រោះអគ្គិភ័យបានដុតបំផ្លាញមន្ទីរពេទ្យមួយកន្លែង ធ្វើឲ្យមនុស្ស២១នាក់ស្លាប់ និង៦នាក់​ទៀតរងរបួសធ្ងន់។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់ប្រទេសនេះ បានថ្លែងបញ្ជាក់ឲ្យដឹង។


អ្នកលត់អគ្គិភ័យរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍ឆេះចំណតរថយន្ដក្រុង។ (រូបភាព Keystone)

កូរ៉េខាងត្បូង - គ្រោះអគ្គិភ័យបានកើតឡើងទៅលើមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ជៀនសូង () ផ្នែកខាងត្បូងនៃ​រដ្ឋធានីសេអ៊ូល។ នគរបាលបានថ្លែងឲ្យដឹងថា ជនរងគ្រោះដល់ជីវិតភាគច្រើន ដែលត្រូវបានប្រកាសឲ្យដឹង នៅ​ព្រឹកថ្ងៃពុធនេះ បានស្លាប់គាំងខ្លួននៅក្នុងមន្ទីរពេទ្យនោះ និងមួយភាគធំជាអ្នកជំងឺ។ តែនៅក្នុងចំណោម​ជនរងគ្រោះ​ដល់ជីវិតនេះ [...]

មូស្គូ៖ អគ្គិភ័យ​ក្នុង​រន្ធរថភ្លើង​ក្រោម​ដី បង្ក​ឲ្យ​មនុស្ស​របួស (VDO)

មូស្គូ៖ អគ្គិភ័យ​ក្នុង​រន្ធរថភ្លើង​ក្រោម​ដី បង្ក​ឲ្យ​មនុស្ស​របួស (VDO)

មនុស្សរាប់សិបនាក់បានរងរបួស ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលសុទ្ធសឹងជាអ្នកដំណើរ ត្រូវបានជម្លៀស​ចេញជាបន្ទាន់កាលពីថ្ងៃពុធ ខណៈពេលដែលអគ្គិភ័យមួយបានឆាបឆេះឡើង នៅក្នុងរន្ធរថភ្លើងក្រោយដីនៅទីក្រុងមូស្គូ ជាពិសេស នៅពេលដែលមនុស្សម្នា កំពុងពពាក់ពពូនជិះចេញទៅធ្វើការ។


រថភ្លើងមួយខ្សែបានឈប់កណ្ដាលផ្លូវ ហើយអ្នកជួយសង្គ្រោះ បានជម្លៀសមនុស្សចេញ។ (រូបថត របស់អ្នកដំណើរ)

មួយផ្នែកធំនៃបណ្ដាញគមនាគមន៍សាធារណៈ ត្រូវបានរងភាពរអាក់រអួល។ បើតាមសេចក្ដីប្រកាសព័ត៌មាន​មួយរបស់​ក្រសួង ប្រកាសអសន្នរបស់ប្រទេសរ៉ូស្សី បាននិយាយថា អគ្គិភ័យបានចាប់ផ្ដើមឡើង បន្ទាប់ពីខ្សែភ្លើងមួយខ្សែ បានផ្ទុះ​ចេញជាអណ្ដាតភ្លើង នៅក្នុងរន្ធរថភ្លើង ដែលនាំទៅស្ថានីយ៍ចំណត អូកហតនី រីយ៉ាដ (Okhotny Ryad) [...]

បង់ក្លាដេស៖ ឆេះ​រោងចក្រ ស្លាប់​កម្មករ​ជាង​១០៤​នាក់

បង់ក្លាដេស៖ ឆេះ​រោងចក្រ ស្លាប់​កម្មករ​ជាង​១០៤​នាក់

ជនរងគ្រោះស្លាប់ នៅក្នុងអណ្ដាតភ្លើង យ៉ាងអាណោចអាធម រីឯជនរងគ្រោះខ្លះទៀតបានស្លាប់ នៅពេលពួកគាត់ទាំងនោះ លោត​គេចចេញពីអគ្គិភ័យ ទៅក្នុងលំហរ ...


អ្នកលត់អគ្គិភ័យ កំពុងធ្វើការគ្រប់គ្រង ទល់នឹងគ្រោះថ្នាក់នេះ។ រូបថត KEYSTONE។

អាជ្ញាធរក្នុងស្រុក បានរាយការណ៍ថា អគ្គិភ័យបានលេបត្របាក់ រោងចក្រកាត់ដេរមួយស្ថិតនៅជាយទីក្រុងដាការ ( Dacca) របស់ ប្រទេសបង់ក្លាដេស ហើយបានសម្លាប់យ៉ាងហោចណាស់ ១០៤នាក់ ដែលក្នុងនោះមានមនុស្សជាច្រើនបានលោតគេចចេញពីភ្លើង ទៅក្នុងលំហរទទេ។ តុល្យភាពចុងក្រោយនៃអ្នកស្លាប់ មានចំនួនតិចជាង ចំនួនដែលរាប់ភ្លាមៗ ដោយអ្នកសង្គ្រោះអគ្គិភ័យ ដែល ថាមានចំនួនដល់ទៅ១២១នាក់។

អ្នកចាត់ចែង គ្រប់គ្រងការលត់អគ្គិភ័យ លោក ម៉ាប៊ប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...