រដ្ឋាភិបាលកម្ពុជាថា កុំទៅថៃបើមិនចាំបាច់ ឬប្រយ័ត្នកន្លែងជុំៗ
ក្នុងពេលដែលវិបត្តិនយោបាយផ្ទៃក្នុង របស់ប្រទេសថៃ កំពុងមានភាពរំពើតរំពើងខ្លាំងនោះ ប្រទេសកម្ពុជាបានទទូចដល់ពលរដ្ឋខ្លួន គម្បីមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយបើមិនចាំបាច់ មិនគួរធ្វើដំណើរទៅកាន់ប្រទេសថៃ នៅក្នុងកាលៈទេសៈ នេះនោះទេ។
លោក ខៀវ កាញារីទ្ធ នៅសណ្ឋាគារភ្នំពេញ ថៃ្ងទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
សន្តិសុខ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសណ្ឋាគារភ្នំពេញ ថៃ្ងទី២១ ខែឧសភា នេះថាពលរដ្ឋ កម្ពុជា ដែលចង់ទៅលេងនៅប្រទេសថៃ គួរតែបង្អង់សិន ព្រោះស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ [...]