កម្ពុជាថាជា«នយោបាយនីយកម្ម» តែអាមេរិកថាជា«ឧបសគ្គ»
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយរម្លឹកឡើងវិញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីសន្និសិតកាសែត ស្ដីពីជំនួបទ្វេភាគី កម្ពុជា-អាមេរិក ត្រូវបានធ្វើម្ដងរួចមកហើយ ដោយលោក ប្រាក់ សុខុន កាលល្ងាចម្សិលម៉ិញ នៅមណ្ឌលព័ត៌មានដដែលនេះ។ លោក ខៀវ កាញារីទ្ធ បានស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹង ការលើកឡើង របស់លោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា ទាក់ទងសំនុំរឿងនាយកវិទ្យុសម្បុកឃ្មុំ យ៉ាងដូច្នេះថា «លោក ម៉ម សូណង់ដូ មិនមែនជាប់ទោស ក្នុងនាមជាអ្នកសារព័ត៌មានទេ»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី ពីការជួបគ្នារវាង លោក បារ៉ាក់ អូបាម៉ា និងលោក ហ៊ុន សែន ថាបានស្វែងយល់ ពីគ្នាទៅវិញទៅមក ដែលនេះជាចំណុចចាប់ផ្តើម ទំនាក់ទំនងគ្នាមួយដ៍ល្អ សម្រាប់ឆ្ពោះ ទៅថ្ងៃអនាគត។ លោកបានពន្យល់ថា «គឺល្អណាស់ [...]