សួន សេរីរដ្ឋា ថា សម សារី ជាប់ឈ្មោះក្បត់ជាតិ ដើម្បីក្លាយជាចារកម្មរបស់ សីហនុ
កម្តៅនយោយកម្ពុជា បានកើនឡើង ទន្ទឹមនឹងអតីតកាល នៃអ្នកនយោបាយខ្មែរមួយចំនួន ដែលត្រូវបានជីកកកាយឡើងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈ តាមរយៈវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានមួយចំនួនទៀត ដោយធ្វើការអះអាងថា លោក សម សារី ដែលត្រូវជាឪពុករបស់លោក សម រង្ស៊ី នោះត្រូងបានអង្គព្រះបរមរតនកោដ្ឋ សម្ដេច នរោត្ដម សីហនុ ចោទប្រកាន់ថា ជា«ជនក្បត់ជាតិ»។
សម្រាប់មេដឹកនាំគណបក្សថ្មីមួយរូប នៅប្រទេសកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងតបនឹងការថ្លែង របស់លោក ហ៊ុន សែន ខាងលើនេះថា លោក សម សារី ជាប់ឈ្មោះ ជាជនក្បត់ជាតិ ដើម្បីក្លាយខ្លួន ជា«ចារកម្ម» របស់សម្ដេច នរោត្ដម សីហនុ។ លោក សេរីរដ្ឋា បានចោទសួរ មកវិញថា៖ «លោក សម សារី ដែលត្រូវជាឪពុក របស់លោក សម រង្ស៊ី នោះស្លាប់ដោយរបៀបណា? ហើយមូលហេតុអ្វី បានជាលោក សម រង្ស៊ី ដែលជាកូនបង្កើត មិនហ៊ានសរសេរ ពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់លោកឪពុកខ្លួន?»
លោក សួន [...]