CNRP និយាយពីថ្ងៃបង្កើតបក្ស និងប្ដេជ្ញាយកឈ្នះក្នុងឆ្នាំ២០១៨
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ក្នុងថ្ងៃខួបលើកទី៥ នៃការបង្កើតគណបក្ស ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ - ឆ្នាំ២០១៧ ដោយបានរៀបរាប់ថា គណបក្សមួយនេះ បានកើតមានរូបរាង ចេញពីការរួបរួមរវាងអ្នកស្នេហាជាតិ អ្នកស្រឡាញ់យុត្តិធម៌ លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ស្របតាមការទាមទារ របស់ពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស។
សេចក្ដីថ្លែងការណ៍ ដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះបន្តិច បានបន្តរៀបរាប់ថា តាំងពីថ្ងៃបង្កើតមក គណបក្សសង្គ្រោះជាតិបានទទួលលទ្ធផល«ល្អ»ជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ឆ្នាំ២០១៧ បើ«ទោះជាការបោះឆ្នោតទាំងពីរលើកនេះ មិនបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពេញលេញក៏ដោយ»។
» សេចក្ដីថ្លែងការណ៍ទាំងស្រុង របស់គណបក្សប្រឆាំង៖