សម រង្ស៊ី ថា ហ៊ុន សែន ដើរតាមគន្លង ប៉ុលពត អតីតមេខ្លួន
សម្រាប់មេដឹកនាំប្រឆាំង ស្រមោលប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា នៅតែវិលត្រឡប់មកវិញ ដរាបណាប្រទេសកម្ពុជា នៅតែមានមេដឹកនាំ ដែលដើរតាមគន្លងចាស់ដដែលៗ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានលើកឡើងថា លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីដ៏ចាស់វស្សា របស់កម្ពុជាសព្វថ្ងៃ កំពុងដើរតាមគន្លង របស់ ប៉ុល ពត ដែលបានដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ តាំងពី៤០ឆ្នាំមុន។
ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើង មួយថ្ងៃក្រោយការប្រកាសរបស់លោក ហ៊ុន សែន ចោទប្រកាន់លោក សម រង្ស៊ី ថាបានកាត់ដីកម្ពុជា ចំនួនបួនខេត្ត ទៅឲ្យវៀតណាម ដោយយោងតាមឃ្លីបវីដេអូមួយ បង្ហាញពីការថ្លែង របស់លោក សម រង្ស៊ី ក្នុងពិធីចុះហត្ថលេខា ជាមួយមេដឹកនាំចលនាជនជាតិភាគតិច ម៉ុងតាញ៉ា។
នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃ [...]