Posts tagged as "Sam Rainsy"

សម រង្ស៊ី និងមន្ត្រី​ប្រឆាំង​៥នាក់ ត្រូវ​តុលាការ​កោះ​ឲ្យ​ចូល​ខ្លួន​ក្នុង​រឿង​បង្កើត​ចលនា

សម រង្ស៊ី និងមន្ត្រី​ប្រឆាំង​៥នាក់ ត្រូវ​តុលាការ​កោះ​ឲ្យ​ចូល​ខ្លួន​ក្នុង​រឿង​បង្កើត​ចលនា

នៅថ្ងៃទី៤ ខែមេសានេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ បានចេញដីកាចំនួន៦ ខុសៗគ្នា កោះហៅមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ទាំង៦នាក់ របស់គណបក្សប្រឆាំង ដែលសព្វថ្ងៃរងការចោទប្រកាន់ថា បានបង្កើតចលនាសង្គ្រោះជាតិ ខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណង ផ្តួលរំលំអាជ្ញាធរស្របច្បាប់ នៅកម្ពុជា។

មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់​ទាំង៦នាក់នោះ រួមមានលោកក សម រង្ស៊ី ត្រូវចូលខ្លួន នៅថ្ងៃទី២២ ខែឧសភា - លោក អេង ឆៃអ៊ាង ត្រូវចូលខ្លួន នៅថ្ងៃទី២៣ ខែឧសភា - អ្នកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា - លោក ហូរ វ៉ាន់ ត្រូវចូលខ្លួន នៅថ្ងៃទី២៨ ខែឧសភា - លោក នុត រំដួល ត្រូវចូលខ្លួន នៅថ្ងៃទី២៩ ខែឧសភា និងលោក តុ វ៉ាន់ចាន់ ត្រូវចូលខ្លួន នៅថ្ងៃទី៣០ ខែឧសភា។ អ្នកទាំង៦ ដែលត្រូវលោក សៀង សុខ ហៅថា ជា«ជនសង្ស័យ» ត្រូវចូលខ្លួន នៅវេលាព្រឹកម៉ោង៩ [...]

សម រង្ស៊ី អះអាង​ទទួល​ការ​សម្ងាត់​ថា ហ៊ុន សែន គ្រោង​សម្លាប់ ហ៊ីង ប៊ុនហៀង

សម រង្ស៊ី អះអាង​ទទួល​ការ​សម្ងាត់​ថា ហ៊ុន សែន គ្រោង​សម្លាប់ ហ៊ីង ប៊ុនហៀង

នៅលើបណ្ដាញសង្គម ដោយមានអមមក ជាមួយនឹងរូបថត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន - អតីត​អគ្គស្នងការនគរបាលជាតិ លោក ហុង ឡងឌី និងអគ្គមេបញ្ជាការរងកងខេមរភូមិន្ទ (និងជាមេបញ្ជាការ កងអង្គរក្ស) លោក ហ៊ីង ប៊ុនហៀង នោះផង លោក សម រង្ស៊ី ដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានសរសេរឲ្យដឹងថា លោក ហ៊ុន សែន មានគម្រោងកម្ចាត់លោក ហ៊ីង ប៊ុនហៀង ដែលមិនខុសពីករណីលោក ហុង ឡងឌី នោះឡើយ។

មេដឹកនាំប្រឆាំង បានសរសេរថា៖ «តាមព័ត៌មានសម្ងាត់ ដែលទទួលបាន ពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន មានគម្រោងកម្ចាត់ ហ៊ីង ប៊ុនហៀង បន្ទាប់ពីដឹងថា ការស៊ើបអង្កេត ពីការវាយប្រហារដោយគ្រាប់បែក ថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧ បានមកដល់ដំណាក់កាលចុងក្រោយហើយ នៅចំពោះមុខតុលាការប្រទេសក្រៅមួយ»។

លោក សម រង្ស៊ី បានបន្តថា៖ «ករណីនេះ មិនខុសពីករណី ហុក ឡងឌី ដែល ហ៊ុន សែន បានបញ្ជាឲ្យសម្លាប់ ជា វិជ្ជា នៅឆ្នាំ ២០០៤ ហើយដែលត្រូវបាន [...]

សម រង្ស៊ី អបអរ​គណបក្ស​ថ្មីមួយ ដែល​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

សម រង្ស៊ី អបអរ​គណបក្ស​ថ្មីមួយ ដែល​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

«ខ្ញុំសូមស្វាគមន៍​ការគាំទ្រណាក៏ដោយ» នេះ ជាការថ្លែងឡើង របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ ចំពោះការគាំទ្ររបស់គណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរតែមួយ ចំពោះចលនាដែលលោកកំពុងដឹកនាំ។ គណបក្សថ្មីនោះ មានឈ្មោះ គណបក្សខ្មែរតែមួយ ដឹកនាំដោយលោក កែម រិទ្ធិសិត ជាប្រធាន និងលោក គុជ លី ជាអនុប្រធាន

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រទ្វីសធើរ​របស់លោក ជាភាសាអង់គ្លេស ដោយមានអត្ថន័យ ជាខេមរភាសាថា៖ «ខ្ញុំសូមស្វាគមន៍ ការគាំទ្រណាក៏ដោយ ចំពោះគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ នៅក្នុងបុព្វហេតុនៃការតស៊ូ មិនឈប់ឈររបស់យើង ដើម្បីការផ្លាស់ប្ដូរមួយ តាមបែបប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែលពិតប្រាកដ និងទទួលស្គាល់ដោយអន្តរជាតិ ព្រមទាំងមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ»។

គណបក្សខ្មែរតែមួយ តាមរយៈលិខិតមួយ ចុះហត្ថលេខាដោយលោក គុជ លី [...]

សម រង្ស៊ី ប្រដូច ហ៊ុន សែន ទៅនឹង គីម ជុងអ៊ុន

សម រង្ស៊ី ប្រដូច ហ៊ុន សែន ទៅនឹង គីម ជុងអ៊ុន

សម្រាប់លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំង ដ៏សំខាន់របស់ប្រទេសកម្ពុជា បានមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអគ្គមគុទេសន៍ គីម ជុងអ៊ុន មិនមានអ្វីខុសគ្នាទេ បើនិយាយពីការដឹកនាំ របស់លោកទាំងពីរ។

ប្រើវោហាស័ព្ទ នៅលើបណ្ដាញសង្គម ដោយអមនឹងរូបថត របស់មេដឹកនាំទាំងពីរផង លោក សម រង្ស៊ី បានសរសេរថា៖ «ជនផ្តាច់ការ ដែលរំពឹងលើអំណាច តពូជ ទាំងពីរនាក់នេះ មានចរិកដូចគ្នា ហើយក៏ប្រើភាសាដូចគ្នាដែរ»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានពន្យល់បន្តថា៖ «គេអះអាងថា គេហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីសន្តិភាព និងស្ថិរភាព។ តែសម្រាប់ពួកគេ សន្តិភាព គឺជាសន្តិភាពផ្នូរខ្មោច (ស្ងាត់ជ្រាប) ហើយស្ថិរភាព គឺជាស្ថិរភាព នៃជីវិតប្រជាពលរដ្ឋរបស់គេ ដែលរស់ក្នុងឋានៈជាទាសករ (ស្ងាត់ជ្រាបដែរ)។»។

សហភាព​អន្តរសភា​បង្ហាញ​ជំហរ ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ជួប​ជជែក​គ្នា

សហភាព​អន្តរសភា​បង្ហាញ​ជំហរ ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ជួប​ជជែក​គ្នា

គណៈកម្មការទទួលបន្ទុក សិទ្ធិមនុស្ស នៃសហភាពអន្តរសភា ដែលហៅជាភាសាអង់គ្លេស «Inter-Parliamentary Union - IPU» បានចេញសេចក្ដីសម្រេចមួយ មាន៩ចំណុច កាលពីម្សិលម៉ិញ ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា ស្ដារនីតិសម្បទារ ទៅឲ្យគណបក្សប្រឆាំង និងមន្ត្រីទាំង១១៨នាក់ ឡើងវិញ ដើម្បីឲ្យគណបក្សនេះ អាចចូលរួមការបោះឆ្នោតជាតិខាងមុខ សមស្របតាមឆន្ទះម្ចាស់ឆ្នោត និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ជាពិសេស សេចក្ដីសម្រេច​បានបញ្ជាក់ នៅក្នុងចំណុចទី៦ថា ស្ថាប័នអន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅក្រុងហ្សឺណែវ ប្រទេសស្វីស និងមានសមាជិកពីតំណាងរដ្ឋសភាព និងព្រឹទ្ធសភា មកពី១៧៣ប្រទេសមួយនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួល ដល់ការជួបជជែកគ្នា និងធ្វើជាអាជ្ញាកណ្ដាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...