ទើបទទួលទ្រង់ រណឫទ្ធិ មកធ្វើជាប្រធានវិញ ស្រាប់តែផ្ទុះរឿង«ឈ្លោះគ្នា»ទៀត
មើលទៅ គណបក្សហ៊ុនស៊ីនប៉ិច ចង់ទៅមុខ ឬចង់ដើរទៅណា? នៅក្នុងលិខិត«បំភ្លឺ»មួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងយប់ថ្ងៃទី២១ ចូលមកថ្ងៃទី២២ ខែកុម្ភៈនេះ អគ្គលេខាធិការដ្ឋាន ដែលគេដឹងថាស្ថិតក្រោយការគ្រប់គ្រង របស់លោក ញឹក ប៊ុនឆៃ អគ្គលេខាចាស់របស់គណបក្សនោះ បានប្រកាសទាត់ចោល នូវសេចក្ដីប្រកាសមួយ ដែលចុះហត្ថលេខា ដោយអគ្គលេខាប្រតិបត្តិ (ឬនិយាយឲ្យខ្លី អគ្គលេខាថ្មី) លោក សាយ ហាក់ ដែលទើបនឹងបានតំណែងនេះ កាលពីពេលថ្មីៗនេះ។
លិខិតរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ្វ៊ិនស៊ិនប៉ិច នោះបានសរសេរបញ្ជាក់ថា «សហជីវិន សាយ ហាក់ ពុំទាន់មានឋានៈ និងតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទេ ព្រោះតែក្នុងលក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិច ដែលនៅជាធរមាន ពុំមានរចនាសម្ព័ន្ធ ស្តីពីអគ្គលេខាធិការប្រតិបត្តិគណបក្សទេ»។ ចំណែកលទ្ធផល នៃសមាជវិសាមញ្ញគណបក្ស ហ៊្វុនស៊ិនប៉ិច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥កន្លងទៅ [...]