Posts tagged as "Kim Jong-Un"

«ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន កាន់​តែ​ឈាន​ជិត​មក​ដល់»

«ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន កាន់​តែ​ឈាន​ជិត​មក​ដល់»

របបដឹកនាំក្រុងព្យុងយ៉ាង អាចនឹងឈាន ទៅរកការ«ដួលរលំ» ដោយសារ​បណ្ដាជន​កូរ៉េខាងជើង មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង បានបែរខ្នងដាក់ខ្លួន។ នេះ ជាការអះអាង របស់អតីតមន្ត្រីការទូតជាន់ខ្ពស់ របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដែលបានរត់មកជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ។

លោក «Thae Yong-ho» អតីតលេខាទូត ដែលជាមន្ត្រីថ្នាក់ទីពីរ នៃស្ថានទូតកូរ៉េខាងជើង ប្រចាំ​នៅ​រាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានថ្លែងដូច្នេះ​ជាសាធារណៈ នៅក្នុងសន្និសីទ​សារព័ត៌មាន​ដំបូង​មួយ​​របស់​​លោក ទៅ​កាន់​អ្នក​យក​​ព័ត៌មាន​​បរទេស​​ទាំង​ឡាយ។ លោកបានថ្លែងឡើងថា បណ្ដាជន​កូរ៉េខាងជើង កាន់តែ​ច្រើន​ឡើង បាន​ដើរ​តាម​គំរូរបស់លោក ដោយសារពួកគេ​​មើល​​ឃើញ​ថា របបកូរ៉េខាងជើង កំពុង​ស្ថិត​នៅលើ​ជំរាលធ្លាក់ចុះមួយ។ លោក​ថា៖ «ខ្ញុំគិតថា ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន (Kim Jong-un) កាន់​តែ​ឈាន​​ជិត​​មក​​ដល់​​ហើយ»។

របបកុម្មុយនីសកូរ៉េ [...]

បណ្ដាជនកូរ៉េធ្វើបាតុកម្ម ដើម្បី... ភាពរុងរឿង​របស់ គីម ជុងអ៊ុន

បណ្ដាជនកូរ៉េធ្វើបាតុកម្ម ដើម្បី... ភាពរុងរឿង​របស់ គីម ជុងអ៊ុន

«សូមសមមិត្ត គីម ជុងអ៊ុន (Kim Jong-un) មានអាយុយឺនយូរ» ស្នូរសម្លេងស្រែកហ៊ោរខ្លាំងៗ ពីសំណាក់​បាតុករ​​កូរ៉េខាងជើង រាប់សិបពាន់នាក់ ឮចេញកាលពីថ្ងៃសុក្រ ពីទីលានគីម អ៊ីលស៊ុង (Kim Il-sung) កណ្ដាល​រដ្ឋធានីព្យុងយ៉ាង ដែលជារឿយៗ ការជួបប្រជុំគ្នាណាមួយក៏ដោយ តែត្រូវបាន​ត្រួត​ពិនិត្យ​យ៉ាង​​ដិត​ដល់ និង​តឹង​តែង ពីសំណាក់អាជ្ញាធរកុម្មុយនីស។

នៅលើបដាមួយ ដែលកាន់ដោយក្រុមបាតុករទាំងនោះ មានសរសេរថា៖ «ឆ្ពោះទៅមុខ ក្នុងដំណើរ​បោះ​ជំហ៊ាន ដោយជោគជ័យ នៃលិទ្ធិសង្គមនិយម»។

ប្រមុខដឹកនាំតពូជ នៃរបបកុម្មុយនីស លោក គីម ជុងអ៊ុន ដែលត្រូវបានចាត់ទុក ជា«អគ្គមគ្គុទេសវ័យ​ក្មេង​ដ៏​មហិមា»​នោះ បានថ្លែងសុន្ទរកថា ប្រមាណជាកន្លះម៉ោង កាលពីថ្ងៃអាទិត្យមុន ដើម្បីសាទរការចូលឆ្នាំថ្មី ឆ្នាំ​២០១៧នេះ។ ការថ្លែងនោះ បានសង្កត់ធ្ងន់ភាគច្រើន ទៅលើកម្មវិធីនុយក្លេអ៊ែរ របស់របបដឹកនាំខ្លួន។ លោក គីម បានអះអាងថា ប្រទេសកូរ៉េខាងជើង [...]

កូរ៉េ​ខាង​ជើង យំ​ចំពោះ​មរណភាព​របស់ ហ្វីដែល កាស្ត្រូ

កូរ៉េ​ខាង​ជើង យំ​ចំពោះ​មរណភាព​របស់ ហ្វីដែល កាស្ត្រូ

ប្រទេសកូរ៉េខាងជើង បានប្រកាសកាន់ទុក្ខ ចំនួនបីថ្ងៃ កាលពីថ្ងៃចន្ទកន្លងទៅនេះ ចំពោះមរណភាព​របស់​លោក ហ្វីដែល កាស្ត្រូ ដែលប្រទេសកុម្មុយនីស បានចាត់ទុកថា «ជាមិត្ត និងជាសម្ព័ន្ធមិត្ត» ដ៏ជិតស្និត​បំផុត​របស់ខ្លួន ប្រឆាំងនឹង«អាមេរិកាំងឈ្លានពាន»។ ទង់ជាតិកូរ៉េខាងជើង​នានា នៅក្នុងប្រទេស នឹងត្រូវទម្លាក់ មក​នៅ​ត្រឹម​ពាក់​កណ្ដាល ដើម្បីឧទ្ទិសនូវកិត្តិយស ដ៏«មហាថ្លៃថ្លា» របស់«បីតាបដិវត្តន៍គុយបា» ដែលបាន​លាចាក​​លោក​​ទៅ នៅថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩០ឆ្នាំ។

សារព័ត៌មានផ្លូវការ «Rodong Sinmun» របស់គណបក្សពលករកូរ៉េ ដែលជាគណបក្សដឹកនាំប្រទេស​តែមួយ បាន​ផ្សាយអត្ថបទមួយ អមដោយរូបថតរបស់លោក ហ្វីដែល កាស្ត្រូ ក្នុងសម្លៀកបំពាក់យោធា ដោយបាន​រំលឹក​​មក​និយាយ​ឡើងវិញ ពីទស្សនកិច្ចផ្លូវរដ្ឋរបស់លោក កាស្ត្រូ កាលពីឆ្នាំ១៩៨៦ នៅកូរ៉េ​ខាង​ជើង ជាមួយ​នឹង​​ជំនួប​​«ជា​ប្រវត្តិសាស្ត្រ» ជាមួយ«បីតាស្ថាបនិក» [...]

ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​អប់រំ​ម្នាក់​ត្រូវ​ប្រហារ​ជីវិត ព្រោះ​មិន​គោរព «គីម»

ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​អប់រំ​ម្នាក់​ត្រូវ​ប្រហារ​ជីវិត ព្រោះ​មិន​គោរព «គីម»

លោក គីម យ៉ុង-ជីន (Kim Yong-Jin) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ របស់ប្រទេសកូរ៉េខាងជើង ត្រូវ​បានរបបកុម្មុយនីស​ប្រហារ​ជីវិត​ ពីបទ«ញុះញង់ ប្រឆាំងបក្ស និងប្រឆាំងបដិវត្តន៍» កាលពីអំឡុងខែ​កក្កដា​កន្លង​ទៅ។ នេះបើតាមការការថ្លែងឲ្យដឹង ពីសំណាក់អាជ្ញាធរ របស់ប្រទេសកូរ៉េខាងត្បូង កាលពីម្សិលម៉ិញ។

អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា តើពិតទៅ ការប្រហារជីវិតលោក គីម យ៉ុង-ជីន មិនត្រូវបានធ្វើ​ឡើង ដូចការចោទប្រកាន់ របស់របបកុម្មុយនីសនោះទេ តែជាការចម្រាញ់ចេញ នូវជនណាក៏ដោយ ដែល​មាន​អកប្បកិរិយា មិនដូចការចង់បាន របស់លោក គីម ជុង-អ៊ុន (Kim Jong-Un) អគ្គមគុទេសន៍វ័យក្មេង​​«ដ៏​មហិមា» របស់​របប​ក្រុងព្យុងយ៉ាង។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ [...]

ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»

ក្រុង​ព្យុងយ៉ាង​គម្រាម​កំទេច​កងទ័ព​អាមេរិក ឲ្យ​ក្លាយ​ជា​«ផេះ»

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីប្រកាស​ថ្កោល​ទោស​មួយ ប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាង ទាក់ទងនឹងការបាញ់សាកល្បងកាំជ្រួច កាលពីពេលថ្មីៗនេះ និង​បាន​ប្រកាស​ពីកិច្ចព្រមព្រៀងមួយ ដើម្បីចាត់វិធានការ«ចំពោះមុខ» តបនឹងទង្វើរបស់របបកុម្មុយនីស។

នៅចំពោះសេចក្ដីប្រកាស«ថ្កោលទោស» របស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួង​ការ​បរទេស​កូរ៉េខាងជើង បានចេញមុខមកធ្វើប្រតិកម្ម និងបានវាយតម្លៃសេចក្ដីប្រកាសនោះ ថាជា​«ផលិត​ផល​​សម្រេច» នៃ​សកម្មភាព​បែបបក្ខពួក​និយម របស់​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យបានថ្លែងឡើងថា៖ «នៅពេលនេះ ដែលសហរដ្ឋអាមេរិកបានបង្ក នូវការគម្រាមគ្រប់បែបយ៉ាង ទៅ​ដល់​កិត្តិយសដ៏ថ្លៃថ្លា និងសិទ្ធិនៃភាពស្ថិតថេរគង់វង្ស របស់សាធារណរដ្ឋប្រជាមានិតកូរ៉េ (ឈ្មោះផ្លូវការ​របស់​ប្រទេស​​កូរ៉េ​ខាង​ជើង ហៅកាត់ «RPDC») ដោយមិនបានខ្វល់ខ្វាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...