រូបភាពក្នុងនិងក្រោយពេល គីម ជុង-ណាម ត្រូវស្ត្រី២នាក់បំពុល
រូបភាព ដែលទទួលបាន ពីកាម៉េរ៉ាសុវត្ថិភាព នៅក្នុងព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ អនុញ្ញាតឲ្យគេយល់ ពីសកម្មភាពដែលបានកើតឡើង នៅពេលកើតហេតុ និងនៅពេលបន្ទាប់មក។ ដំបូងឡើយ គេឃើញលោក គឹម ជុង-អ៊ុន (Kim Jong-nam) បងប្រុសម្ដាយដទៃ របស់លោក គឹម ជុង-អ៊ុន (Kim Jong-un) មេដឹកនាំកូរ៉េកុម្មុយនីសសព្វថ្ងៃ ដើរចូលទៅក្នុងបន្ទប់ធំកណ្ដាល សម្រាប់ការធ្វើដំណើរចាកចេញ នៃព្រលានយន្ដហោះ ជាមួយនឹងកាបូបស្ពាយនៅលើខ្នង។ លោកបានបានចូលទៅមើល ប្រអប់ជូនដំណឹង ពីជើងហោះហើរទាំងឡាយ ហើយបន្ទាប់មក លោកបានដើរចេញពីទីនោះ ស្របពេលនឹងស្ត្រីពីរនាក់ បានដើរសំដៅមករកលោក។
រំពេចនោះ ស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រីទាំងពីរ បានដើរមកបុកលោក ចំពីមុខ ខណៈស្ត្រីម្នាក់ទៀត បានចាប់លោកពីក្រោយ និងដាក់«អ្វីមួយ» នៅលើមុខរបស់លោក។ ក្រោយពីធ្វើសកម្មភាពរួច ស្ត្រីទាំងពីរបានដើរគេចខ្លួនភ្លាមៗ ទៅតាមទិសដៅផ្សេងគ្នា [...]