Posts tagged as "ONU"

អ.ស.ប នៅ​កម្ពុជា​ទទូច​ឲ្យ​ដោះលែង កឹម សុខា បន្ទាប់​ពី​ការដោះលែង​ជន​មួយ​ចំនួន​រួច

អ.ស.ប នៅ​កម្ពុជា​ទទូច​ឲ្យ​ដោះលែង កឹម សុខា បន្ទាប់​ពី​ការដោះលែង​ជន​មួយ​ចំនួន​រួច

សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយការិយាល័យរបស់ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំក្នុងប្រទេសកម្ពុជា បានសរសេរឲ្យដឹងថា៖

«យើងសូមស្វាគមន៍ ការដោះលែង អ្នកស្រី ទេព វន្នី និងអតីតអ្នកយក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​​ពីររូប កាលពីថ្ងៃចន្ទ​ និងថ្ងៃអង្គារ៍ ហើយយើងសង្ឃឹមថា អ្នកដទៃទៀត នឹងត្រូវដោះលែងឆាប់ៗ [ដោយ]ឥតលក្ខខណ្ឌ រាប់ទាំងលោក កឹម សុខា ដូចអនុសាសន៍​ក្រុុមការងារ អ.ស.ប ពីការឃុំខ្លួន​ដោយបំពាន ក្នុង​[បទ]​អត្ថាធិប្បាយ ​លេខ៩/​២០១៨​ ផ្សាយ​ថ្ងៃទី៥ ខែមិថុនាកន្លងទៅ»។

ការលើកឡើង របស់ការិយាល័យ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សខាងលើ ធ្វើឡើងស្របនឹងការបើកសវនាការ ក្នុងព្រឹកថ្ងៃទី២២ ខែសីហានេះ ពីសំណាក់តុលាការកំពូលកម្ពុជា តាមបណ្ដឹងជំទាស់ នឹងសាលក្រមសម្រេច បន្តឃុំខ្លួនលោក កឹម សុខា ដោយសាលាឧទ្ទរណ៍។

ប៉ុន្តែស្ថាប័ន អ.ស.ប អាចនឹងខកចិត្តជាថ្មី [...]

បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូនដូចខាងក្រោម ពីវីរភាព ស្នាដៃ ដ៏សំខាន់ៗមួយចំនួន របស់លោក កូហ្វូ អាណាន់ (Kofi Annan) ឥស្សរជនការទូតជាន់ខ្ពស់ មានដើមកំណើតពីប្រទេសហ្គាណា (ទ្វីបអាហ្វ្រិកខាងលិច) ហើយដែលត្រូវបានជ្រើសតាំង ឲ្យក្លាយជាអគ្គលេខាធិការទី៧ នៃអង្គការសហប្រជាជាតិ៖

ស្នាដៃដ៏ធំជាងគេ របស់លោក កូហ្វី អាណាន់ គឺការកែទម្រង់ស្ថាប័នពិភពលោកមួយនេះ ទាំងក្នុងដំណើរការខាងក្នុង និងនៅលើឆាកអន្តរជាតិ។ ចាប់ពីលោកបានឡើងកាន់កាប់តំណែង ជាមេដឹកនាំកំពូល នៃស្ថាប័ននេះមក អង្គការសហប្រជាជាតិ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជម្លោះ-សង្គ្រាម រវាងប្រទេសជាច្រើន ជាពិសេស​នៅអៀរ៉ាក់  រួមនឹងសំនុំរឿងអន្តរជាតិផ្សេងៗទៀត។

លោកបានកាន់កាប់តំណែង ជាអគ្គលេខាធិការ អ.ស.ប ចំនួន២អាណត្តិ រាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ [...]

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

មេដឹកនាំនៅក្នុងពិភពលោក នាំគ្នាសំដែងការសោកស្ដាយ និងរំលឹក ពីវីរភាពនៃអតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព លោក កូហ្វូ អាណាន់ ដែលមានដើមកំណើត ជាជនជាតិហ្គាណា ហើយទើបនឹងទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសស្វីស។

គឺមូលនិធិរបស់លោក ឈ្មោះ «Kofi Annan Fondation» ជាអ្នកប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពី«មរណភាពដ៏សោកសៅ កាលពីថ្ងៃសៅរិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយសាររោគាពាធ ដែលមានរយៈពេលដ៏ខ្លីមួយ»។ សេចក្ដីប្រកាសព័ត៌មាន​នោះ បានអះអាងថា ភរិយា និងកូនចៅរបស់លោក បានស្ថិតនៅក្បែរលោក ក្នុងប្រទេសស្វីសដែលលោករស់នៅ រហូតលុះត្រាដង្ហើមចុងក្រោយ។

ភ្លាមៗ ក្រោយដំណឹងដ៏ក្រៀមក្រំ មេដឹកនាំទាំងឡាយ នៅជុំវិញពិភពលោក នាំគ្នាសំដែងភាពក្ដុកក្ដួល និងការរំលែកមរណទុក្ខ ចំពោះអតីតអគ្គលេខាធិការ នៃអង្គការពិភពលោក [...]

អ.ស.ប ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ ហ៊ុន សែន ចរចា​ជាមួយ​បក្ស​ប្រឆាំង

អ.ស.ប ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ ហ៊ុន សែន ចរចា​ជាមួយ​បក្ស​ប្រឆាំង

«ដោយសារថា ឥឡូវនេះលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជាតិ ត្រូវបានប្រកាសកាលពីថ្ងៃពុធ យើងសូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតបរិយាកាសមួយ សម្រាប់ការជជែក ពិភាក្សានយោបាយមួយ បើកចំហ និងមានលក្ខណៈបរិយាបន្ន ដែលអនុញ្ញាត ឲ្យសម្លេងទាំងអស់ នៅកម្ពុជា ត្រូវបានគេស្តាប់ដឹងឮ» នេះ ជាការអះអាងឡើង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួល​​បន្ទុក​ខាង​សិទ្ធិ​មនុស្ស។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលធ្វើចេញ ពីទីស្នាក់ការកណ្ដាល របស់ស្ថាប័នពិភពលោកនេះ នៅក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃសុក្រទី១៧ ខែសីហានេះ អ្នកនាំពាក្យរូបនេះ បានសំដែង​នូវ​«កង្វល់ អំពីបរិយាកាសសិទ្ធិមនុស្ស ជុំវិញការបោះឆ្នោត ដែលបានប្រព្រឹត្តទៅ កាលពីពេលថ្មីៗនេះ នៅ ប្រទេសកម្ពុជា ដោយមិនមានការចូលរួម ពីគណបក្សប្រឆាំងមួយដ៏សំខាន់ ដែលត្រូវបានរំលាយ [...]

ក្រុង​ព្យុងយ៉ាង​មិនត្រឹម​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទេ តែ​ថែម​ទាំង​លក់​សព្វាវុធ​ខ្លួន​ទៀត

ក្រុង​ព្យុងយ៉ាង​មិនត្រឹម​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទេ តែ​ថែម​ទាំង​លក់​សព្វាវុធ​ខ្លួន​ទៀត

រដ្ឋលេខាធិការអាមេរិក លោក «Mike Pompeo» បានអំពាវនាវកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ទៅកាន់សហគមន៍អន្តរជាតិ ឲ្យ«រក្សាការដាក់សំពាធ ផ្នែកការទូត និងសេដ្ឋកិច្ច» ទៅលើប្រទេសកូរ៉េខាងជើង។ ស្របពេលជាមួយគ្នា របាយការណ៍សំងាត់មួយ បានលើកឡើងថា របបកុម្មុយនីស្ដិ៍ ក្រុងព្យុងយ៉ាង មិនបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការផលិតកាំជ្រួចអន្តរទ្វីប នោះទេ។

របាយការណ៍សំងាត់នោះ មិនត្រូវបានបញ្ចេញឲ្យដឹង ឬផ្សព្វផ្សាយជាសាធារណៈទេ តែទីភ្នាក់ងារព័ត៌មាន «Reuters» ដែលទទួលបានឯកសារនោះ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានរំលោភលើ​ទណ្ឌកម្មទាំងឡាយ ដែលត្រូវបានដាក់ទៅលើខ្លួន។ ទីភ្នាក់ងារ «Reuters» បានអះអាងថា របាយការណ៍ ដែលត្រូវបានរៀបចំ អង្កេត ស្រាវជ្រាវឡើង ដោយក្រុមអ្នកជំនាញឯករាជ្យ តាំងពី៦ខែមកនោះ ត្រូវបានដាក់ទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។

របាយការណ៍បានពន្យល់ថា ក្រុងព្យុងយ៉ាង មិនត្រឹមតែមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...