អ្នករាយការណ៍ UN ថាមានការបកស្រាយខុសគ្នា ពីសិទ្ធិនៅកម្ពុជា
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានថ្លែងអះអាងថា អ្នកស្រីបានមើលលឃើញ នូវការបកស្រាយខុសគ្នា ពី“សិទ្ធិ និងសេរីភាព”នៅកម្ពុជា ពីស្ថាប័នពាក់ព័ន្ធនានា និងពីការអះអាងដោយផ្ទាល់ ពីប្រជាពលរដ្ឋរងគ្រោះ។ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ដែលត្រូវបានធ្វើ បន្ទាប់ពីបេសកម្មការងារចំនួន៩ថ្ងៃ នៅកម្ពុជា របស់អ្នករាយការណ៍ពិសេសរូបនេះ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានថ្លែងឡើងថា៖ «ខ្ញុំកត់សម្គាល់ថា ហាក់ដូចជា មានការបកស្រាយផ្សេងៗគ្នាជាច្រើន នៃការកំហិត ដែលមានសម្រាប់សិទ្ធិទាំងនេះ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
អ្នកស្រីបានពន្យល់ថា អ្នកស្រីនឹងបន្តការងារ ពីលោកសាស្រ្តចារ្យ សូរិយា ប្រាសាទ ស៊ូប៊ែរឌី ដែលបានបង្ហាញសេចក្តីអង្កេត របស់លោក ក្នុងរបាយការណ៍ចុងក្រោយ ដោយបានធ្វើការគូសបញ្ជាក់ ពីបញ្ហាប្រឈមមួយចំនួន [...]