កឹម សុខា ចូលបំភ្លឺនៅសាលាដំបូង ករណីអំពើហិង្សានៅវ៉េងស្រេង
នៅជាមួយនឹងវត្តមាន នៃអ្នកគាំទ្រច្រើនសិបនាក់ ដែលបានមកជួបជុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសានេះ លោក កឹម សុខា បានចូលទៅកាន់បន្ទប់ របស់តំណាងអយ្យការ ដើម្បីស្តាប់ និងឆ្លើយនូវអ្វី ដែលតុលាការចង់ដឹងបន្ថែម។
ការកោះហៅអនុប្រធានទីមួយ នៃរដ្ឋសភានេះ ឲ្យចូលបំភ្លឺនៅក្នុងតុលាការ បានធ្វើឡើង នៅក្នុងរង្វង់ នៃការស៊ើបអង្កេត ក្នុងសំនុំរឿង លើកំណាត់ផ្លូវវ៉េងស្រេង ដែលបណ្តាល ឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួន កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ធ្លាប់បានអះអាងថា ការប៉ះទង្គិចគ្នា រវាងអាជ្ញាធរ ជាមួយនឹងមហាជន កាលពីដើមឆ្នាំ២០១៤ នោះ ស្ថិតក្រោមការទទួលខុសត្រូវ របស់គណបក្សសង្គ្រោះជាតិ ជាពិសេសថាមានលោក កឹម សុខា នៅពីក្រោយ និងមានចេតនាផ្តួលរំលំរដ្ឋាភិបាល។
ស្របពេល ដែលនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានប្រកាសថា និងដាក់សំណុំរឿងលោក កឹម សុខា [...]