ស ខេង ថា តាមចាប់ សុខ ប៊ុន ព្រោះកុំឲ្យគេជេរ«នាយករដ្ឋមន្រ្តី»
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញនេះ បានស្នើទៅកាន់ អគ្គស្នងការនគបាលជាតិ ដែលពាក់ព័ន្ធ ឲ្យតាមចាប់ខ្លួនលោក សុខ ប៊ុន ដែលបានប្រើអំពើហិង្សា ទៅលើកញ្ញា ឯក សុជាតា ហៅកញ្ញា សាសា តាមដីកានាំខ្លួនរបស់តុលាការ មកផ្តន្ទាទោសតាមច្បាប់ បើទោះជាជននោះ រត់ដល់ទីណាក៏ដោយ ព្រោះវាមិនមែនជារឿង លេងសើចឡើយ។
ថ្លែងក្នុងសិក្ខាសាលា ស្តីពី បញ្ហាបច្ចុប្បន្នភាពកិច្ចការព្រំដែន នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលម៉ិញ រដ្ឋមន្រ្តីរូបនេះបានថ្លែងឡើងថា បើទោះពេលនេះ លោក សុខ ប៊ុន លាចេញពី«ឧកញ៉ា» លាចេញពីក្រុមហ៊ុន និងជួយចេញថ្ងៃព្យាបាលជំងឺដប់ម៉ឺនក៏ដោយ តែទាំងនេះ វាមិនគ្រប់គ្រាន់ នឹងទទួលយកបានឡើយ សម្រាប់យុត្តិធម៌នៃសង្គមកម្ពុជា។ លោកបានស្នើ ទៅកាន់អគ្គស្នងការនគរបាលថា៖ «ស្នើឲ្យអគ្គនគរបាលម៉ឺងម៉ាត់ ក្នុងរឿងនេះ អត់មានលេងសើចទេ។ (…) ទោះបីស្រ្តីនោះ គេខុសយ៉ាងណាក៏ដោយ តែយើងទៅវាយគេ [...]