Posts tagged as "Justice"

នគរបាល​អាមេរិក​ជាប់ចោទ ថា​បាញ់​ជន​ពិការ​ស្បែក​ខ្មៅ​ម្នាក់​ស្លាប់

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័រយូធូប កាលពីពាក់កណ្ដាលសប្ដាហ៍មុន បាន​បង្ហាញ​ឲ្យ​ឃើញថា បុរសម្នាក់ដែលអង្គុយ នៅក្នុងរទេះរុញជនពិការ កំពុងត្រូវបាននគរបាលមួយក្រុម នៃក្រុង វៀលមីងតោន (Wilmington ក្នុងរដ្ឋ Delaware) បាញ់ប្រហារ។ នគរបាលបានពន្យល់ថា បន្ទាប់ពីទទួល​បាន​ការហៅ​ទូរស័ព្ទ ពីមនុស្សម្នាក់ដែលទំនង ជាមានរបួសនោះ ភ្នាក់ងារនគរបាលមួយក្រុមនេះ ត្រូវបានចាត់​ឲ្យ​ទៅ​កាន់​ទី​កន្លែង ហើយបានដឹងថា ជនដែលរងរបួសនោះ មានអាវុធជាប់នឹងខ្លួន។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពី​បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់ ឈ្មោះ «NBC Philadelphia»។

សាក្សីម្នាក់ លោក សៀន អូវេន (Sean Owens) បានរៀបរាប់ថា៖ «ជនពិការបានដកកាំភ្លើង រឺវុលវ៉ែ ហើយ​បាន​ព្យាយាមសម្លាប់ខ្លួន។ ខ្ញុំគិតថា គាត់បានបាញ់ខ្លួនឯងម្ដង ឬពីរដង ប៉ុន្តែនៅមានការបាញ់ឡើងលើ ជាច្រើន​គ្រាប់​ទៀត។» វីដេអូដដែលបានថតឃើញ ភ្នាក់ងារនគរបាលម្នាក់ ដែលកាន់អាវុធ [...]

កឹម សុខា ប្រាប់​អ្នក​រាយការណ៍ UN ថា​ត្រូវ​កែ​«ប្រព័ន្ធ​តុលាការ»​សិន

កឹម សុខា ប្រាប់​អ្នក​រាយការណ៍ UN ថា​ត្រូវ​កែ​«ប្រព័ន្ធ​តុលាការ»​សិន

«ខ្ញុំបានសំណូមពរគាត់ថា ធ្វើយ៉ាងម៉េចកែប្រែប្រព័ន្ធតុលាការនៅកម្ពុជា ឱ្យឯករាជ្យសិន ហើយសហគមន៍​អន្តរជាតិ​ទាំងអស់ ត្រូវតែជួយក្នុងការកែប្រែ ប្រព័ន្ធតុលាការនេះ។» នេះជាការស្នើររបស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នករាយការណ៍ពិសេស ផ្នែក​សិទ្ធិ​មនុស្សប្រចាំកម្ពុជារបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith)។

ក្នុងឱកាសជួបពិភាក្សា ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញានេះ ក្នុងវិមានរដ្ឋសភា លោក កឹម សុខា បានពន្យល់អ្នកស្រី រ៉ូណា ស្មីត ដោយចំហរថា ប្រជាពលរដ្ឋភាគច្រើន តែងតែរងនូវភាព​អយុត្តិធម៌ ក្រោមចំណាត់ការ នៃបុគ្គលចៅក្រម ព្រះរាជអាជ្ញា នៃតុលាការមួយចំនួន នៅកម្ពុជា។ លោក កឹម សុខា បានថ្លែងបញ្ជាក់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន រៀបរាប់ពីជំនួបនោះថា៖ «ដើម្បីដោះស្រាយបញ្ហា​សិទ្ធិ​មនុស្ស នៅប្រទេសកម្ពុជា [...]

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុនវៀតណាមឈ្មោះ «ដូវទឺសៃហ៊្គន បិញភឿក» នៅខេត្តក្រចេះ បានប្តឹងប្រជាពលរដ្ឋខ្មែរភាគតិច ចំនួន​ប្រាំ​នាក់ បន្ទាប់ពីក្រុមហ៊ុននេះ បានព្យាយាមបញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ ដោយប្រគល់ជាប្រាក់ ប្រគល់ជាម៉ូតូ និងដោះដូរជាដីជាដើម តែប្រជាពលរដ្ឋទាំងអស់មិនព្រម ព្រោះមិនចង់បាត់បង់ ដីព្រៃទំនៀមទំលាប់ ព្រៃផ្នូរ​ខ្នោចពីដូចតា របស់ពួកគាត់។ ពាក្យបណ្ដឹង ដែលតម្រូវឲ្យព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ធ្វើការ​កោះ​ហៅពលរដ្ឋ ជនជាតិដើមភាគតិច ទាំង៥នាក់នោះ មកធ្វើការសាកសួរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥​កន្លង​មកនេះ។

លោក ឃី យ៉ន់ ដែលជាជនម្នាក់ ក្នុងចំណោម​ជនរងបណ្ដឹង​ទាំងប្រាំនាក់ បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ហៅសាកសួរនាំ តាមពាក្យបណ្តឹង របស់​ក្រុមហ៊ុន​វៀតណាមមួយនេះ ដែលមានសំណាង ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលលោក ហ៊ុន សែន [...]

នៅ​ពេល​ដែល​ជន​ចុង​ចោទ ក្លាយ​ជា​ជន​រង​គ្រោះ...

នៅ​ពេល​ដែល​ជន​ចុង​ចោទ ក្លាយ​ជា​ជន​រង​គ្រោះ...

សូមតុលាការជួយផ្តល់នូវយុត្តិធម៌ និងជួយទទួលខុសត្រូវ លើគ្រួសារអ្នកស្រី ដែលត្រូវបានគេប៉ងយាយី ជា​បន្ត​បន្ទាប់នោះផង។ នេះជាការស្រែកតវ៉ា ខ្លាំងៗ នៅមុខតុលាការកំពូល កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់អ្នកស្រី ប៉ោ អឿន (ហៅយាយផាន់) មកពីភូមិថ្មដូន ស្រុកបន្ទាយអំពិល ក្នុងខេត្ត​ឧត្ដរ​មានជ័យ បន្ទាប់ពីអ្នកស្រី ត្រូវបានមន្ត្រីសន្តិសុខ​យាមតុលាការកំពូល មិនអនុញ្ញាតឲ្យចូលតុលាការ ដើម្បី​សួរ​រក​ហេតុផលខុសត្រូវឡើយ។

ជាប់ពន្ធនាគារ ខណៈខ្លួនគ្មានទោស...

ការស្រែកតវ៉ា ដែលមិនទទួលលទ្ធផល បានធ្វើឲ្យអ្នកស្រី ក្នុងវ័យ៤៩ឆ្នាំ ងាកមកផ្ដល់កិច្ចសម្ភាស ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ជាមួយនឹងពាក្យថា «អយុត្តិធម៌ណាស់»។ អ្នកស្រី ប៉ោ អឿន ដែលបានរងការ​ចោទប្រកាន់ ក្នុងសំនុំរឿង«ឃាតកម្ម»មួយ តាំងពីឆ្នាំ២០០៤ មកនោះ បាននិយាយរៀបរាប់ថា ស្ត្រីដើមបណ្តឹង អ្នកស្រី ហេង ឡាយហៀង [...]

តុលាការ​ដាក់​គុក អ៊ុក ពេជ្រសំណាង ៧+២=៩ឆ្នាំពី​បទ​ចោទ​អ្វី?

តុលាការ​ដាក់​គុក អ៊ុក ពេជ្រសំណាង ៧+២=៩ឆ្នាំពី​បទ​ចោទ​អ្វី?

លោក អ៊ុក ពេជ្រសំណាង ដែលគេស្គាល់ថា ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិនោះ ត្រូវបាន​តុលាការ​សាលាដំបូង រាជធានីភ្នំពេញ សម្រេចបន្ថែមទោស កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងមក ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ថែមទៀត ពី«បទបង្កហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ»  ពាក់ព័ន្ធសំណុំរឿង លោក​បើកម៉ូតូកង់បី ដឹកប្រជាពលរដ្ឋតវ៉ា មកពីខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ម្តុំនាគបាញ់ទឹក ជិត​ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការសម្រេចផ្ដន្ទាទោសនេះ បានធ្វើឡើង បន្ទាប់ពីលោក អ៊ុក ពេជ្រសំណាង អាយុ៥១ឆ្នាំរូប​នេះ​ ត្រូវបាន​សាលា​ដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ ឲ្យជាប់ពន្ធនាគារ​ចំនួន​៧ឆ្នាំ ពី«បទចូលរួម ចលនាកុប្បកម្មនាំឲ្យមានហិង្សា»ពាក់ព័ន្ធនឹងសំណុំរឿង ការផ្ទុះអំពើហិង្សា ក្បែរ​ស្ពាន​នាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ សរុបមក លោក អ៊ុក ពេជ្រសំណាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...