Posts tagged as "Justice"

សម្រេចជាស្ថាពរ ថាសព កែម​ ឡី នឹង​​ត្រូវ​បញ្ចុះ​នៅ​​ថ្ងៃ​​ទី​២៤នេះ

សម្រេចជាស្ថាពរ ថាសព កែម​ ឡី នឹង​​ត្រូវ​បញ្ចុះ​នៅ​​ថ្ងៃ​​ទី​២៤នេះ

បន្ទាប់ពីបានរារែក និងបានផ្លាស់ប្ដូរ ការសម្រេចដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ នៅភូមិដ្ឋានស្រុកកំណើត​លោក ជា​ច្រើនដងកន្លងមក នៅរសៀលថ្ងៃចន្ទទី១៨ ខែកក្កដានេះ សេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​ដង្ហែ​សព​លោក កែម ឡី យកទៅបញ្ចុះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៤ ខែ​កក្កដា​ខាង​មុខ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យសព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បានមានថេរដីការថា ការសម្រេចដង្ហែនេះ ដោយ​សារ​«គ្មាន​ជម្រើស» ដែល​បណ្ដាលមកពី ការបង្ខំ​របស់​អាជ្ញាធរ និង​ស្ថានភាព​របស់សព ដែលមិនអាចទុក​យូរ​បាន​ត​ទៅ​ទៀត។

សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការបុណ្យសព បានឲ្យដឹងទៀតថា ពិធីដង្ហែសព ចាប់ផ្តើមនៅម៉ោង៧​ព្រឹក ចេញ​ពីវត្ត ពោធិយារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត​តាកែវ [...]

ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី

ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី

បន្ទាប់ពីបានផ្លាស់ប្ដូរ កាលវេលានៃការដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ មិនតិចជាងពីរដងកន្លងមក នៅ​លើកនេះ ការសម្រេចដង្ហែ ដែលបានកំណត់នៅថ្ងៃទី១៧ ខែកក្កដានេះ ត្រូវបានផ្លាស់ប្ដូរជាថ្មីទៀត ដោយ​ត្រូវ​ពន្យា​ពេល​ទៅថ្ងៃក្រោយវិញ។ តំណាងក្រុមគ្រួសារសព អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី និងតំណាង​គណៈកម្មការ​រៀបចំ​បុណ្យ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ជាអ្នកប្រកាសពីការពន្យាពេលនេះ ដោយខ្លួនឯង នៅ​ប្រមាណ​ជា​មួយ​​ម៉ោង​មុននេះ។

សាមីម្ចាស់បុណ្យសព បានអះអាងថា ការផ្លាស់ប្ដូរនេះ ដោយយោងទៅតាមសំណូមពរជាច្រើន របស់​ប្រជា​ពលរដ្ឋ ដែលនៅតែបន្តចង់មកសម្ដែងគារវកិច្ច និងគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។ និងម្យ៉ាងទៀត ដោយ​សារ​​ការ​រក្សា​សព អាច​នឹង​ធ្វើតទៅមុខទៀត ដោយមានជំនួយពីគ្រែទឹកកក ដែលដាក់តំកល់សព នៅក្នុង​មឈូស​​កញ្ចក់ និង​មាន​យោបល់ ពី​សំណាក់​គ្រូពេទ្យជំនាញនោះផង។

» វីដេអូ ដែលបង្ហាញពីការប្រកាសពន្យាពេល នៃការដង្ហែសពលោក កែម ឡី៖

[...]
«ការ​ដាក់ កឹម សុខា ក្រោម​ការ​ត្រួត​មើល​របស់​តុលាការ ជា​រឿង​នយោបាយ»

«ការ​ដាក់ កឹម សុខា ក្រោម​ការ​ត្រួត​មើល​របស់​តុលាការ ជា​រឿង​នយោបាយ»

សេចក្ដីថ្លែងការណ៍មួយ របស់ក្រុមសមាជិកសភា របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងធ្លាក់មកដល់ នៅពេលមុននេះ បាន​ហៅ​ការសម្រេចរបស់តុលាការ ដែលដាក់លោក កឹម សុខា ជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ឲ្យស្ថិតនៅ​ក្រោម​​ការ​​ត្រួតពិនិត្យ តាមផ្លូវតុលាការ «គឺជាការរំលោភសិទ្ធិសេរីភាព របស់អ្នកតំណាងរាស្ត្រ និងជាការរំលោភ​ម្ដង​ហើយ​ម្ដង​ទៀត ទៅ​លើ​មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ»។

សេចក្ដីសម្រេចមួយរបស់តុលាការ ដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ ថាន់ ឡេង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ (តែទើបផ្សព្វផ្សាយនៅថ្ងៃនេះ) បានកំណត់ដាក់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់តុលាការ ក្រោមបទចោទបដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាត ឲ្យលោកចាក​ចេញ​​ទៅក្រៅប្រទេស និងបានព្រមានពីការឃុំខ្លួនជាបណ្ដោះអាសន្ន។

លោកចៅក្រម ថាន់ ឡេង បានសរសេរក្នុងដីកាសម្រេចនោះថា៖ [...]

បណ្ដាំ កែម ឡី៖ ជូត​ទឹក​ភ្នែក​របស់​អ្នក រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត

បណ្ដាំ កែម ឡី៖ ជូត​ទឹក​ភ្នែក​របស់​អ្នក រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត

ចលនាប្ដូររូបថត (ទាំងរូបថត Profile និងរូបថត Cover) របស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដូរមក​ដាក់​រូប​ថត​លោក កែម ឡី បានកើតឡើង​យ៉ាងព្រោងព្រាង បន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើ​អត្ថាធិប្បាយ​នយោបាយរូបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កណ្ដាល​រាជធានី​ភ្នំពេញរួចមក។ ពីក្នុង​ចំណោម​រូប​ថត​ទាំង​នោះ មានឃ្លាមួយ​ ដែលត្រូវបាន​អ្នក​ប្រើប្រាស់​​បណ្ដាញសង្គម យកមករចនាដាក់អមជាមួយ នឹងរូបថត​លោក កែម ឡី និងបានបង្កចំងល់ ដល់អ្នកផងផ្សេងទៀតថា ហេតុអ្វីបានជាមានឃ្លាមួយនេះ ហើយ​ឃ្លា​មួយ​នេះ មាន​ន័យ​យ៉ាង​ដូចម្ដេច។

ជាការពិតហើយ ប្រសិនជារូបអ្នក បានរងគ្រោះរង្គោះ ទាំងខាងផ្លូវកាយ និងខាងផ្លូវចិត្ត នៅចំពោះបញ្ហាអ្វីមួយ អ្នកចាំបាច់ណាស់ នូវការលួងលោម និងស្វែងរកឲ្យដឹងថា តើមានវិធីអ្វី ដើម្បីអាចរំដោះគ្រោះនេះបាន។ ដូច្នេះ​ហើយ ទើបលោក កែម ឡី តែងឧស្សាហ៍​បាននិយាយ ទៅកាន់មនុស្សទាំងនោះ ជាពិសេសមនុស្ស [...]

អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

ទោះខ្លួនជាជនល្មើស ក៏អាចក្លាយជាវីរៈជនបានដែរ នៅថ្ងៃណាមួយ។ ដូចជាក្រុមអ្នកជាប់ឃុំ​នេះជាដើម ដែល​ខ្លួនសុទ្ធតែជាប់ខ្នោះដៃ ជាប់ច្រវាក់ជើង តែបានបង្ខំហែកគុកដែល​ដាក់ពួកគេ ដើម្បីចេញទៅជួយសង្គ្រោះ អ្នក​យាម​គុក​ម្នាក់ ដែលរងគ្រោះនឹងអាការៈគាំងបេះដូង។ ហេតុការណ៍បានកើតឡើង នៅក្នុងតុលាការក្រុង «Parker» នៃ​រដ្ឋ​តិចសាស់ ភាគខាត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ហើយត្រូវ​បាន​ទូរទស្សន៍ «ABC» របស់អាមេរិក ​យកមករាយការណ៍​នៅចុងសប្ដាហ៍មុន។

អ្នកយាមគុក​ម្នាក់នេះ បានរងនូវអាការៈ​ដែលអាចអស់ជីវិត និងបានដួលពីលើកៅអី ដូចដែលបានបង្ហាញ​នៅក្នុង​រូបភាពនៃវីដេអូសុវត្ថិភាព របស់បន្ទប់ក្នុងតុលាការ។ នៅចំពោះហេតុការណ៍នេះ អ្នកជាប់ឃុំទាំង៨នាក់ ដែល​មាន​ដៃ​ជាប់​ខ្នោះ និងជើងជាប់ច្រវាក់ បានស្ទុះងើបឡើង ហើយស្រែករកជំនួយ។ តែដោយមិនឃើញ​កិច្ច​អន្តរាគមន៍​ភ្លាមៗ​​ពី​​សំណាក់មន្ត្រីអាជ្ញាធរផ្សេងទៀតនោះ ពួកគេទាំងនេះបានរុញទ្វាចំរឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...