សម រង្ស៊ី៖ បើមនុស្សអាក្រក់ប្ដឹងយើង គឺយើងធ្វើត្រូវហើយ
ឆ្លើយតបនឹងសំណួរ របស់ក្រុមអ្នកគាំទ្រ ដែលចង់ដឹងពីប្រតិកម្ម ទាក់ទងនឹងបណ្ដឹង ដ៏ច្រើនសន្ធឹកសន្ធាប់ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជានោះ ប្រធានគណបក្សសង្គ្រោះជាំតិ ដែលកំពុងនិរទេសខ្លួនឯង នៅឯបរទេស បានថ្លែងឡើងថា លោកមិនខ្វល់ទេ ដោយលោកចាត់ទុកពាក្យបណ្ដឹងទាំងនោះ ថាមានលក្ខណៈ ជា«រដូវប្ដឹង»។
លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះក្រុមអ្នកគាំទ្រច្រើននាក់ នៅក្នុងក្រុង មៀរ៉ាម៉ាស (Miramas) ជិតក្រុង ម៉ាសីយ៍ (Marseille) ភាគខាងត្បូងប្រទេសបារាំង ក្នុងរសៀលថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញនេះ។
ចំណុចរសើប...
ប្រធានគណបក្សសង្គ្រោះជាតិ បានរៀបរាប់ថា៖ «ខ្ញុំអត់ខ្វល់ទេ អារដូវនេះ គឺរដូវប្ដឹងនោះ។ ប្ដឹងកាន់តែច្រើន កាន់តែល្អ។ ពីព្រោះបើមនុស្សអាក្រក់ប្ដឹងយើងណា គឺយើងធ្វើត្រូវហើយ ពីព្រោះអ្វីដែលយើងលើកយកមក [...]