Posts tagged as "Justice"

គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន

គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន

ប្រវត្តិតទល់-សំដី របស់លោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយ ដែល​ទើប​ត្រូវ​បាន​​សាលា​ដំបូង​រាជធានី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីម្សិលម៉ិញនេះ មិនមែនទើប​នឹង​កើត​ឡើង ក្នុង​ពេល​ថ្មីៗ​នេះ​ទេ។ តែមាន​ជាប់​ទាក់ទង នឹងរឿងរសើបៗ​​ជាច្រើន ដែលរដ្ឋាភិបាល​របស់លោក ហ៊ុន សែន មិន​ចង់​ឲ្យ​លើក​​យក​មក​និយាយ ក្នុងនោះ​មានរឿងរ៉ាវ ទាក់ទងនឹងព្រំដែន ខ្មែរ-យួន នោះផង។

ស្រង់សំដី ដោយវិទ្យុសម្លេង​ក្នុងស្រុកមួយ ឈ្មោះ«ព្រះសង្ឃឯករាជ្យ» លោក គឹម សុខ បានជំរុញឲ្យ​លោក ហ៊ុន សែន ប្ដឹង​ទាមទារ​យកកោះត្រល់ ពីការគ្រប់គ្រងរបស់យួនមកវិញ ជាជាង​ការប្ដឹង​ឈ្លោះ​ទាស់ទែង តែ​ជា​មួយ​នឹង​ជន​ជាតិ​ខ្មែរ​គ្នាឯង។ ការលើកឡើង របស់លោក គឹម សុខ បាន​ធ្វើឡើង នៅថ្ងៃ​សុក្រ ទី២០ ខែមករា​កន្លង​មក​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអតីត​តារាហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បាន​ដាក់​ពាក្យ​បណ្ដឹង​ផ្ទួនៗ​គ្នា [...]

ខៀវ កាញារីទ្ធ៖ បើ​គណបក្ស​ប្រជាជន​មិន​ប្ដឹង គឹម សុខ...

ខៀវ កាញារីទ្ធ៖ បើ​គណបក្ស​ប្រជាជន​មិន​ប្ដឹង គឹម សុខ...

នៅរសៀលថ្ងៃនេះ វេលាម៉ោងប្រមាណជា ៣និង២០នាទី លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយ លើ​បញ្ហា​សង្គម​ និង​​នយោបាយ តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ជាច្រើននោះ ត្រូវបានសាលាដំបូងរាជធានី បញ្ជូន​ខ្លួន​ទៅ​ដាក់​​ឃុំ​​ជា​បណ្ដោះ​អាសន្នហើយ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយការដាក់ពាក្យបណ្ដឹង របស់លោក ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​-ប្រធានគណបក្សប្រជាជនកម្ពុជា ចូលទៅ​ដល់​តុលាការ។

សម្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់មួយរូប របស់​គណបក្ស​កាន់​អំណាច ​បាន​ពន្យល់​ថា ការ​ដាក់​បណ្ដឹង ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្ដឹង​លោក គឹម សុខ នេះ គឺ​ជា​ការ​ស្វែង​រក​ខុស-​ត្រូវ ប្រឆាំង​នឹង​មធ្យោបាយ «ទុច្ចរិត ដើម្បី​បន្ទាប​បន្ថោក» គណបក្ស​កាន់​​អំណាច របស់​លោក។

ស្របពេល នឹងការបញ្ជូនខ្លួនលោក គឹម សុខ ទៅឃុំនៅរសៀលនេះ លោក ខៀវ កាញារីទ្ធ [...]

គឹម សុខ ប្រាប់ ហ៊ុន សែន ទោះ​ថែម​១០០​បណ្ដឹង​ទៀត...

គឹម សុខ ប្រាប់ ហ៊ុន សែន ទោះ​ថែម​១០០​បណ្ដឹង​ទៀត...

នៅចំពោះការថែមបណ្ដឹងថ្មីមួយទៀត ប្ដឹងលោក ឡើងទៅតុលាការនោះ លោក គឹម សុខ អ្នក​អ្នក​ឃ្លាំ​​មើល​​បញ្ហា​សង្គម បាន​ចេញ​មក​ប្រកាស​ប្រាប់ ពីជំហររបស់លោកថា បណ្ដឹងមួយ ឬពីរ ឬចង់លោក ហ៊ុន សែន ប្ដឹង​លោក​ថែម ១០០​បណ្ដឹង​ទៀត ក៏លោកនៅ​មិនប្ដូរជំហរ​របស់​លោក ក្នុងការ​ធ្វើ​អត្ថាធិប្បាយ ស្ដីពី​សង្គម និង​នយោបាយ​នោះ​ដែរ។

កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យលោក គី តិច មេធាវីតំណាង​​ដោយ​អាណត្តិ​​របស់​លោក​ ដាក់​ពាក្យ​បណ្ដឹង ទៅកាន់សាលាដំបូង ប្ដឹងលោក គឹម សុខ ពីបទបរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ ឲ្យ​មាន​ភាព​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ទាក់ទងនឹង​​ការ​​ធ្វើ​អត្ថាធិប្បាយ​​មួយ របស់​អ្នក​វិភាគ​រូប​នេះ ដែល​និយាយ​ថា គណបក្សប្រជាជនកម្ពុជា ទំនងជា​នៅពី​ក្រោយ​ឃាតកម្ម បាញ់​សម្លាប់​លោក កែម ឡី កាល​ពីខែ​កក្កដា ឆ្នាំ​ទៅ​ម៉ិញ។

ប៉ុន្តែពីម្សិលម៉ិញនេះ សារព័ត៌មានក្នុងស្រុកមួយ ដែលគេស្គាល់​ថា [...]

ហ៊ុន សែន ព្រមាន​ចិន​កុំ​ឲ្យ​លូក​ដៃ​ករណី គឹម សុខ

ហ៊ុន សែន ព្រមាន​ចិន​កុំ​ឲ្យ​លូក​ដៃ​ករណី គឹម សុខ

នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាស នៃការដាក់បណ្ដឹងរបស់លោក ប្រឆាំងនិងអ្នកធ្វើអត្ថាធិប្បាយ​មួយ​រូប ​ទៅ​កាន់​តុលាការ នៅព្រឹកថ្ងៃចន្ទនេះ ដើម្ប«ផ្លែផ្កា»ឲ្យសហរដ្ឋអាមេរិក និងព្រមានប្រទេសចិន ថា​កុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​អ្វី​ទាំង​អស់ នៅក្នុងករណី​ប្ដឹង​ផ្ដល់​នេះ។

លោក ហ៊ុន សែន បានប្រើប្រាស់វេទិកា នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានបេតុង មិត្តភាព កម្ពុជា-ចិន កោះ​ធំ ដើម្បី​ថ្លែង​ដូច្នេះ បន្ទាប់ពីលោក​បានប្រកាសថា បានឲ្យមេធាវី​របស់លោក ដាក់ពាក្យ​បណ្ដឹង​ចូល​ទៅកាន់​តុលាការ ដើម្បី​ប្ដឹង​​លោក គឹម សុខ ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​មួយ របស់អ្នកវិភាគ​រូបនេះ ដែលធ្វើឲ្យ​លោក ហ៊ុន សែន និង​គណបក្ស​​ប្រជាជន​​កម្ពុជា​​របស់​លោក កើតទុក្ខ​មិន​សុខ​ចិត្ត។

មកដល់ចំណុចមួយ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរំលឹក ពីមនុស្សដែលលោក ប្ដឹងនោះ ថាមាន​អតីតកាល ស្និត​នឹង​គណបក្ស​ហ្វុនស៊ីនប៉ិច ហើយធ្លាប់ទៅរៀន [...]

ហ៊ុន សែន បញ្ជាឲ្យតាមឃ្លាំ គឹម សុខ ក្រែង​«រត់»‌​ទៅ‌​បរទេស

ហ៊ុន សែន បញ្ជាឲ្យតាមឃ្លាំ គឹម សុខ ក្រែង​«រត់»‌​ទៅ‌​បរទេស

«កុំអាងក្បាលមេក្រូ កុំអាងវិទ្យុ រួចវិភាគវាយប្រហារគេ។ អត់ទេ! ៗ! ពង្រឹកនិតិរដ្ឋ !» ពាក្យប៉ុន្មានម៉ាត់នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងឡើងជាសាធារណៈ នៅព្រឹកថ្ងៃចន្ទនេះ ស្របពេល​នឹង​ពាក្យ​​បណ្ដឹង​​មួយ ត្រូវ​បាន​មេធាវី​របស់​លោក ដាក់ទៅកាន់​តុលាការសាលាដំបូងរាជធានី ប្ដឹងអ្នកវិភាគមួយរូប ដែលគេ​ស្គាល់​ថា គឺ​លោក គឹម សុខ។

ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ស្ពានបេតុងមិត្តភាព កម្ពុជា-ចិន កោះធំ ជាមួយនឹង‌​ពលរដ្ឋ‌​រាប់‌​រយ‌​នាក់ នាយក‌​រដ្ឋ​មន្ត្រី​​បី​ទសវត្សន៍​ជាង របស់កម្ពុជា បានថ្លែង​ឡើង​ថា៖ «ថ្ងៃនេះ លេងមួយទៀត។ ប្រហែល​ពេល​នេះ មេធាវី​ទៅ​ដល់​​តុលាការ​​​ហើយ។ ស្អីអ្នកឯង​បញ្ចេញ​​មតិ ហ្អែស? មកចោទ​ប្រកាន់​គណបក្ស​ប្រជាជន [ថា​ជា​អ្នក] សម្លាប់​មនុស្ស។ អត់​​ទេ! ទារ​កន្លះ​លាន​ដុល្លារ។ ហើយបើអ្នក​ឯងមិនចង់ ឲ្យរឹប​អូស​ទ្រព្យ ដើម្បីលក់​​ឡៃឡុង​​ទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...