សួង សុភ័ណ្ឌ នឹងប្ដឹង ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ
ជាប្រធានសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ និងប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទាក់ទងនឹងបទចោទពីរសំខាន់ និងករណីមួយចំនួនទៀត។
លោក សួង សុភ័ណ្ឌ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន។ (រូបថត MONOROOM.info/ U. Bory)
ប្រព័ន្ធយុត្តិធម៌ - លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា លោកមិនបោះបង់បណ្តឹងរបស់លោក ដែលត្រូវបានតុលាការកម្ពុជាច្រានចោល ដោយការកម្កល់ទុកមិនចាត់ការនោះទេ។ សកម្មជននយោបាយវ័យក្មេងរបស់គណបក្សជំទាស់រូបនេះ បានចោទប្រកាន់ថា [...]