Posts tagged as "Justice"

ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»

ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ករណីឃុំខ្លួនឪពុករបស់កញ្ញា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមមេធាវីអន្តរជាតិ ក្រោមការពឹងពាក់ របស់ក្រុមគ្រួសាររបស់កញ្ញា ដាក់ទៅកាន់ក្រុមការងារ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកករណីឃុំខ្លួន តាមទំនើងចិត្ត ហើយពាក្យបណ្ដឹងនោះ ត្រូវបានក្រុមការងារខាងលើ ទទួលយកទៅចាត់ការហើយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។ 

មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះនៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីមុននេះបន្តិច។ កញ្ញាអះអាងថា៖ «ក្នុងពេលទៅមុខទៀត អ្វីដែលនឹងអាចកើតឡើង គឺគេ(ក្រុមការងារ)នឹងសិក្សា ពីពាក្្យបណ្ដឹងនោះ គេនឹងទាក់ទងទៅខាងអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលជាដើម ដើម្បីសុំព័ត៌មានបន្ថែម ហើយគេក៏អាចបង្កើតជាការស៊ើបអង្កេតមួយ ដែលនឹងចុះទៅត្រួតពិនិត្យផ្ទាល់ [...]

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

ទន្ទឹមនឹងយុទ្ធនាការចុងក្រោយ របស់លោក ខឹម វាសនា ដែលមានបំណងចង់បញ្ចុះបញ្ចូល ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យមក«រួមរស់» ជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (ហៅខ្លួនឯងថា បក្សជួង) របស់លោកនោះ សមាជិកដ៏សំខាន់ម្នាក់ នៃគណបក្សនេះ ប្រចាំក្នុងសហរដ្ឋអាមេរិក បែរជាប្រកាសចាកចេញពីគណបក្ស«ជួង»នេះទៅវិញ។ មូលហេតុសំខាន់នៃការចាកចេញ ត្រូវបានសមាជិកដ៏ចំណាស់រូបនោះ ពន្យល់ថា ព្រោះគណបក្ស «ជួង» ឬ «LDP» មានជំហរនយោបាយ ដូច(ឬរួមគ្នាតែមួយ ជាមួយ)គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។

សមាជិករូបនោះ ដែលប្រធានគណបក្ស លោក ខឹម វាសនា ចាត់ទុកដូចឪពុក មានឈ្មោះថា ផាន់ សុផាន។ លោក បានផ្ញើរលិខិតសុំចាកចេញនេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបានគូសបញ្ជាក់ពីចំណងទាក់ទង ដែលបុរសចំណាស់រូបនេះ ធ្លាប់ប្រាស្រ័យ​ជាមួយលោក ខឹម វាសនា ជាពិសេសបានសរសើរ​«ប្រមុខ​បក្ស»​រូបនេះ ថាបានបង្រៀនរូបលោក និងបណ្ដាសមាជិកបក្សផ្សេងៗ [...]

«បារាំង​កំពុង​ពិចារណា​កោះប្រជុំ​ហត្ថលេខី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស»

«បារាំង​កំពុង​ពិចារណា​កោះប្រជុំ​ហត្ថលេខី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស»

ការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលបារាំង មកកាន់ប្រទេសកម្ពុជា ដើម្បីអន្ទោលរដ្ឋាភិបាលម្ដងហើយម្ដងទៀត ដើម្បីអ្វីមួយដែលប្រទេសសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ លើកឡើងថា ជាការស្នើសុំ ឲ្យកម្ពុជាងាកត្រឡប់ មករក​​«មាគ៌ាប្រជាធិបតេយ្យ»វិញនោះ នឹងមិនស្ថិតនៅទ្រឹង ដោយគ្មានចំណាត់ការបន្តនោះទេ។ ប្រទេសបារាំងកំពុងសម្លឹងមើល ដើម្បីកោះប្រជុំបណ្ដាសមាជិកជាហត្ថាលេខី ដ៏សំខាន់បំផុត នៃកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ដើម្បីពិនិត្យឡើងវិញពីការអនុវត្ត នូវរាល់មាត្រាទាំងឡាយ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ដោយមិនចាំបាច់ មានភាគីរដ្ឋាភិបាលលោក ហ៊ុន សែន ចូលរួម។

លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា មកពីគណបក្ស «En Marche!» ដែលជាគណបក្សរបស់ប្រធានាធិបតី​ កំពុងកាន់អំណាចសព្វថ្ងៃ របស់ប្រទេសបារាំង បានថ្លែងដូច្នេះនៅក្នុងជំនួបមួយ ជាមួយពលរដ្ឋខ្មែរបារាំង កាលពីថ្ងៃទី១០ [...]

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ព្រមាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ព្រមាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា

នៅក្នុងឃ្លាចុងក្រោយ នៃសេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មាន​គ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») បានសរសេរអះអាងថា៖ «ប្រទេសកម្ពុជា ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៣២ ពីក្នុងចំណោម១៨០ប្រទេស សម្រាប់ឆ្នាំ២០១៧នេះ នឹងច្បាស់ជាទទួលបានចំណាត់ថ្នាក់ ធ្លាក់ដាំក្បាលចុះច្រើនទៀត សម្រាប់ឆ្នាំក្រោយ»។

សេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានស្នាក់ការកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានចេញផ្សាយ បន្ទាប់ពីអតីតអ្នកសារព័ត៌មានពីរនាក់ របស់វិទ្យុអាស៊ីសេរី «RFA» ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា មុននឹងអ្នកទាំងពីរ [...]

«សង្គ្រាម​ឆ័ត្រ» គំនូរ​ត្លុក​ចៅ​ចេក - ១៤ វិច្ឆិកា ២០១៧

«សង្គ្រាម​ឆ័ត្រ» គំនូរ​ត្លុក​ចៅ​ចេក - ១៤ វិច្ឆិកា ២០១៧

កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...