នរោត្តម រណឫទ្ធិ៖ មិនមែនមកបំបែកកម្លាំងគណបក្សណាមួយទេ
ក្នុងសន្និសីទសារព័ត៌មាន នាដំណាក់ ក្នុងបុរីទន្លេបាសាក់ (មុខក្រសួងមហាផ្ទៃ) ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានបង្ហាញនូវជំហរនៃការចូលរួមក្នុងឆាកនយោបាយ«ថ្មី» ក្នុងគណបក្ស«ចាស់» របស់ទ្រង់ថា ការវិលត្រឡប់មកដឹកនាំគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចវិញ ដោយសារតែព្រះអង្គមាន បំណងបង្រួបបង្រួមនូវអ្នករាជានិយមឡើងវិញ។ ពិសេសជាងនេះ ចង់ពង្រីក គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាកេរ្តិ៍តំណែល និងជាស្នាព្រះហស្ថ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលជាសម្តេចឪ សម្ដេចតានៃយើង។
ព្រះអង្គបន្តថា ព្រោះតែមិនចង់ឃើញមានភាពចុះខ្សោយ និងឈានទៅរកការបែកបាក់គ្នានៃសែរាជវង្ស ព្រោះតែនយោបាយដើម្បីសេចក្តីសុខជាតិ និងប្រជារាស្រ្តនោះដែរ។ នៅក្នុងព្រះបន្ទូលមួយចំនួន [...]