មន្រ្តីសង្គមស៊ីវិល សង្ឃ័យករណីចាក់សម្លាប់ព្រះសង្ឃខ្មែរក្រោម ថាមានអ្នកនៅពីក្រោយ
«យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិល ក៏ដូចជាអង្គការសិទ្ធិមនុស្ស សំណូមពរឱ្យសមត្ថកិច្ច ប៉ូលីស នគរបាលហ្នឹង គឺធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថែមទៀត ថាតើនេនអង្គនេះប្រព្រឹត្តដោយចិត្តឯង ឬក៏មានអ្នកណា នៅពីក្រោយការប្រព្រឹត្តិអំពើឃាតកម្មនេះ»។ នេះជាការស្នើឡើងរបស់លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ទៅកាន់សមត្ថកិច្ច ដែលធ្វើការស៊ើបអង្កេតទាក់ទងករណីឃាតកម្ម សម្លាប់គ្រូសូត្រឆ្វេងនៅវត្តសាមគ្គីរង្សី ព្រះនាម ថាច់ ខាន់ ដែលបានសុគតនៅម៉ោងជាង៨ព្រឹកនៅថ្ងៃទី១២ ខែមករានេះ។
លោក ណៃ វ៉ង់ដា បន្តថា ព្រះតេជគុណ ថាច់ ខាន់ ជាព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ ដែលជួបរឿងអយុត្តិធម៌ផ្សេងៗ។ [...]