ទាត់១៣ជើង ដាល់៣៧ដៃ និងឆក់៤ដង បើគេចពីការចាប់ខ្លួន! (vdo)
ហ្វ្រង់ស៊ីស ចារេដ ពូសុក (Francis Jared Pusok) បុរសម្នាក់ អាយុ ៣០ឆ្នាំ ដែលគេស្គាល់ថា ធ្លាប់មានបទល្មើសរាប់ភ្លេច បានចុះពីលើខ្នងសេះ ហើយបានទទួលរង នូវរន្ទះជើង១៣ដង កណ្ដាប់ដៃព្យុះសង្ឃរា ៣៧ដង និងកាំភ្លើងឆក់ ៤ដង ពីសំណាក់ ភ្នាក់ងារនគរបាល។ នេះបើតាមស្ថានីយទូរទស្សន៍ KNBC នៃក្រុង ឡូសអេនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក ដែលបានថតបានរូបភាពនេះ តាមឧទ្ធម្ភាគចក្រ បង្ហាញសារជាថ្មីទៀត ពីករណីប្រើហិង្សា ពីសំណាក់នគរបាលអាមេរិក ទៅលើជនស៊ីវិល ដែលដូចជាបានស្ម័គ្រចិត្ត ឲ្យចាប់ខ្លួនរួចហើយ។
នាយនគរបាល នៃតំបន់ សាន ប៊ែរណាឌីណូ (San Bernardino) លោក ចន ម៉ាកម៉ាហូន (John McMahon) បានថ្លែងតាមទូរទស្សន៍ដដែលថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ណាស់ នូវអ្វីដែលខ្ញុំបានឃើញ នៅក្នុងវីដែអូ»។ ហើយលោក បានស្នើឲ្យមានការស៊ើបអង្កេតផ្ទៃក្នុងមួយ ទៅលើហេតុការណ៍ ដែលបានកើតឡើង នៅក្នុងតំបន់វាលរហោរស្ថាន ហៅថា អ័បផលវ៉ាឡី (Apple Valley) [...]