ប្លន់ម៉ូតូពីនារីពីរនាក់បានសម្រេច នៅកន្លែងស្ងាត់គ្មានអ្នកជួយ
នៅព្រះរាជាណាចក្រ អច្ឆៈរិយៈ បើចេញទៅណាមកណា នាក្បាលព្រលប់ ឬយប់តែម្នាក់ឯង គេច្បាស់ជាគិតថា ខ្លាចមានគ្រោះថ្នាក់ ដោយការលួចឆក់ ឬការប្លន់ជាដើម។ អញ្ចឹង គួរនាំបងប្អូន ឬមានគ្នីគ្នាទៅជាមួយ គ្រាន់បានពីរនាក់ ឬច្រើននាក់ មិនសូវខ្លាច និងអាចមានសុវត្ថិភាពជាង។ តែពេលនេះ បើសូម្បីមានគ្នា ពីរនាក់បងប្អួនហើយក៏ដោយ ក៏លោកចោរនៅតែហ៊ាន តាមប្លន់ទាំងស្រស់ សម្រេចយកបានម៉ូតូមួយគ្រឿង យកទៅជិះចេញទៅ ដោយសុវត្តិភាព។
នារីរងគ្រោះទាំងពីនាក់បងប្អូន បាននាំគ្នាកមដាក់ពាក្យប្តឹង នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ ក្នុងនោះ កញ្ញា អ៊ឹម ចរណៃ ជាបងស្រីអាយុ២០ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាក ស៊ុយសាគីនិច ស្លាកលេខភ្នំពេញ ១CW-៣០៦៧ បានរៀបរាប់ថា នៅមុនពេលកើតហេតុកញ្ញា ពីរនាក់ប្អួន ស្រី អ៊ឹម អប្បរា អាយុ១៥ឆ្នាំ បានជិះម៉ូតូ នៅលើផ្លូវសឡា ឡើងទៅផ្លូវលូប្រាំ ស្រាប់តែមកដល់កន្លែងកើតហេតុ អ្នកទាំងពីរ បានឃើញម៉ូតូឌ្រីមមួយគ្រឿងទៀត មិនស្គាល់ស្លាកលេខ [...]