ចាប់ខ្លួនចោរថ្លើមធំ ហ៊ានឆក់ទូរស័ព្ទដៃអភិបាលរងខណ្ឌទួលគោក
ថ្លើមធំហ៊ានឆក់ទូរស័ព្ទដៃ ពីលោកអភិបាលរងខណ្ឌទួលគោក ពិបាកនឹងរកវាសនាបានរួចខ្លួន ពីសំណាញ់តាមរកចាប់ខ្លួន យ៉ាងមានប្រសិទ្ធិភាព របស់កងកម្លាំងអាជ្ញាធរ នោះណាស់។ ដូចករណីជនពីរនាក់នេះអញ្ចឹង ដែលជាប់សឹង្ស័យថា បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីលោក ប៉ាង លីដា កាលពីសប្ដាហ៍មុន ត្រូវបានក្រុមនគរបាលចាប់ខ្លួនបាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ម្សិលម៉ិញ។
ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ក្រោមការសហការ រវាងកម្លំាងនគរបាលខណ្ឌ ជាមួយកម្លំាងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលបានចុះតាមដាន និងស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួន និងត្រៀមបញ្ជូនជនសង្ស័យទាំងពីរ ទៅសាលាដំបូងរាជធានីភ្នំពេញ។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យទី១ ឈ្មោះ គង់ ភារម្យ ហៅ ខ្មៅ មានអាយុ ២១ឆ្នំា ស្នាក់នៅផ្ទះលេខ ៣៧ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក និងជនសង្ស័យទី២ ឈ្មោះ ចេង គឹមឆេង ហៅ ជាំ មានអាយុ ១៩ឆ្នំា ស្នាក់នៅផ្ទះលេខ៨០ [...]