ឧក្រិដ្ឋជនជាតិប៊ែលហ្សិកម្នាក់ ចង់ធ្វើជាគ្រូបង្រៀននៅកម្ពុជា
ភាពចម្លែកបង្កការសង្ស័យបានកើតឡើង ដោយសារជនមានទោសម្នាក់នោះខ្លួនឯង។ សារព័ត៌មានទាំងពីរ បានស្រង់សម្ដីរបស់ស្ត្រី ជាសាស្ត្រាចារ្យមួយរូប របស់សាលារៀនដែលអ្នកទោស ជាតិប៊ែលហ្សិក បានដាក់ពាក្យសុំចូលបង្រៀន មកសរសេរនៅក្នុងអត្ថបទរបស់ខ្លួនថា៖ «ចម្លែកដែរ ព្រោះគាត់ចូលមកដាក់ពាក្យ ហើយសុំបង្រៀនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ»។ នៅប៉ុន្មានថ្ងៃក្រោយមក អ្នកស្រីបានរកឃើញជននេះ នៅតាមបណ្ដាញសារព័ត៌មាន។
អ្នកស្រីសាស្ត្រាចារ្យបានថ្លែងថា៖ «ខ្ញុំភ្ញាក់ខ្លួនក្រញ៉ាង ព្រោះខ្ញុំទើបនឹងដឹងថា ជននេះកំពុងត្រូវបានប្រទេសប៊ែលហ្សិក ស្វែងរកចាប់ខ្លួន ពីបទបៀតបៀនលើអនិតិជន។ បន្ទាប់មកភ្លាមនោះ ខ្ញុំក៏ប្រកាសករណីនេះ ទៅកាន់សាលារៀនផ្សេងទៀត នៅក្នុងខេត្ត។»
ស្នើព្រះមហាក្សត្រខ្មែរ...
អ្នកទោសម្នាក់នេះ មិនត្រូវបានសារព័ត៌មាន បង្ហាញពីអត្តសញ្ញាណទេ។ ប៉ុន្តែបើតាមការលើកឡើងខាងលើនេះ [...]