Posts tagged as "Frontiere"

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

បន្ទាប់ពីអនុប្រធានលោក កឹម សុខា បានអះអាង ពីការទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញ តាម​ផ្លូវច្បាប់នោះ ជាថ្មីម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួន ដោយអះអាងយ៉ាងច្បាស់ថា កោះត្រល់ត្រូវតែជារបស់កម្ពុជា។


ឆ្នេរខ្សាច់ នៅកោះត្រល់។

យុត្តិធម៌ - ក្នុងដំណើរចុះទៅកាន់ខេត្តកំពត នៅចុងសប្តាហ៍នេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងមុតមាំថា តាមពិតកោះត្រល់ជាកោះរបស់ខ្មែរ តែត្រូវបាន​ប្រទេស​វៀតណាម ដណ្តើមយកពីប្រទេសកម្ពុជា។

ប្រមុខគណបក្សជំទាស់ដដែល បញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថា កោះត្រល់នៅជិតខេត្តកំពត ក្រុងកែបកម្ពុជា ជិតជាង​ឆ្ងាយណាស់ [...]

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

បន្ទាប់ពីកងទ័ពថៃប្រកាសធ្វើរដ្ឋប្រហារយោធា ជាផ្លូវការមក រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាភ្លាមៗ ដើម្បីគ្រប់គ្រង​ស្ថានការណ៍នៅកម្ពុជា ដោយសារតែរាជាណាចក្រទាំងពីរ ធ្លាប់មានអរិភាពនឹងគ្នា ជុំវិញបញ្ហាព្រំដែន​ដ៏ចម្រូងចម្រាស់។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ (រូបថត wikimedia.org)

សន្តិសុខជាតិ - យោងតាមបទបញ្ជាចេញដោយរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបីចំនុច ក្នុងនោះ៖

១. អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវណែនាំដល់កងកម្លាំង [...]

កឹម សុខា៖ បើ​តាម​ផ្លូវ​ច្បាប់ កម្ពុជា​អាច​ទាមទារ​កោះ​ត្រល់​មក​វិញ

កឹម សុខា៖ បើ​តាម​ផ្លូវ​ច្បាប់ កម្ពុជា​អាច​ទាមទារ​កោះ​ត្រល់​មក​វិញ

អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលគណបក្សជំទាស់លោកកឹម សុខា បានបន្តអះអាងជាថ្មីថាបើផ្អែកតាម​ផ្លូវ​ច្បាប់ប្រទេសកម្ពុជា នៅតែមានសិទ្ធិ ប្តឹងទាមទារកោះត្រល់ពីប្រទេសវៀតណាមត្រលប់មកវិញ។ ការប្តឹងទាមទារ ដែលតែងត្រូវបានរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបដិសេធ។


ទឹកធ្លាក់ នៅលើកោះត្រល់។ (រូបថត ឯកសារ)

យត្តិធម៌ - «ខ្ញុំជឿថា បញ្ហាកោះត្រល់បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាចនឹងប្ដឹងទាមទារយក​មកវិញបាន»។ នេះជាការបញ្ជាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅលើគេហទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ នេះ។

ការអះអាងពីការប្តឹងទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញ ដោយលោកកឹម សុខា [...]

នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

នេត សាវឿន ប្ដេជ្ញា​ការពារ​សន្តិសុខ​ និង​បូរណភាព​ជាតិ

អគ្គស្នងការ នគរបាលជាតិលោកនេត សាវឿន បានអះអាងថាកងនគរបាលជាតិ ប្ដេជ្ញាដាច់ខាត ចំពោះការរក្សា​សន្តិសុខផ្ទៃក្នុងរបស់ជាតិ និងការការពារបូរណភាពដែនដី។ ការប្ដេជ្ញារបស់លោកនេត សាវឿន គឺស្របពេលដែល​ស្ថានការណ៍នយោបាយរបស់ប្រទេសថៃ ដែលមានព្រំប្រទល់ដែនជាប់ប្រទេសកម្ពុជា កំពុងមានភាពតឹងតែង​យ៉ាង​ក្តៅគគុក។


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------

សន្តិសុខជាតិ - «យើងបន្តយកចិត្តទុកដាក់ចាត់វិធានការបង្ការ ទប់ស្កាត់ [...]

ជាម យៀប៖ កម្ពុជា​ជំពាក់​គុណ​វៀតណាម តែ​មិន​ឲ្យ​បាត់​ដី​ទៅ​វៀតណាម

ជាម យៀប៖ កម្ពុជា​ជំពាក់​គុណ​វៀតណាម តែ​មិន​ឲ្យ​បាត់​ដី​ទៅ​វៀតណាម

អធិបតេយ្យជាតិ - «វៀតណាមជួយយើងពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិនអាចដឹងគុណ​ឲ្យដីទៅគេប៉ិន​គ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹងខ្ញុំសូមជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំង​ស្រុង»។ នេះជាការបញ្ជាក់របស់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤។

នៅថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤ ជាថ្ងៃដែលលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងនៅចំពោះ​មុខអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ នៅខេត្តក្រចេះ ថា៖ «បើឲ្យមេដឹកនាំបច្ចុប្បន្នធ្វើដូចសព្វថ្ងៃ បួនដប់ឆ្នាំទៀត​ប្រទេសនឹងរលាយ។ ព្រំដែនកម្ពុជា នៅស្រុកស្នួល យួនចូលដប់គីឡូ បងប្អូន គេមកបោះបង្គោលព្រំដែនលើដីខ្មែរ យក​ដែនសមុទ្រ និងកោះខ្មែរ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...