ឌុយតែតេ ប្រាប់អ្នកជំនាញ អ.ស.ប ម្នាក់ ឲ្យ«ទៅចុះនរក»
សំដីមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀត នៅជុំវិញពិភពលោក។ លើកនេះ អ្នករងគ្រោះ គឺជាអ្នករាយការណ៍ពិសេសមួយរូប របស់អង្គការសហប្រជាជាតិ លោក «Diego Garcia-Sayan» បន្ទាប់ពីមន្ត្រីជំនាញរូបនេះ ធ្វើការរិះគន់លោកប្រធានាធិបតី នៅក្នុងរបាយការណ៍មួយ ថាបានស្ថិតនៅពីក្រោយការដកអ្នកស្រី «Maria Lourdes Sereno» ប្រធានតុលាការកំពូលចេញពីតំណែង កាលពីខែឧសភាកន្លងទៅ។
លោក «Diego Garcia-Sayan» ដែលត្រូវធ្វើអង្កេត ទៅលើឯករាជ្យភាព របស់ចៅក្រម និងមេធាវី នៅក្នុងប្រទេសហ្វីលីពីន បានចោទលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ថាបានប្រើឥទ្ធិពល និងបាតដៃរបស់ខ្លួន ដើម្បីកំចាត់អ្នកស្រី «Maria Lourdes Sereno»។ អ្នកជំនាញ អ.ស.ប រូបនេះ បានហៅទង្វើនេះ ថាជា«ការវាយប្រហារ យ៉ាងឃោឃៅ» ប្រឆាំងនឹងអំណាចតុលាការ។
នៅចំពោះការចោទប្រកាន់ខាងលើ លោក ឌុយតែតេ [...]