Posts tagged as "Phnom Penh"

អ្នក​លក់​បន្លែ និង​កង​សន្តិសុខ ឈ្លោះ​គ្នា​ផ្អើល​ដល់​តំណាង​រាស្ត្រ

អ្នក​លក់​បន្លែ និង​កង​សន្តិសុខ ឈ្លោះ​គ្នា​ផ្អើល​ដល់​តំណាង​រាស្ត្រ

ករណីជម្លោះនៅតាមដងផ្លូវខ្លះ ពិបាក​នឹង​ពន្យល់​គ្នា​ឲ្យ​បាន​យល់​ណាស់ ប្រសិន​បើ​ភាគី​ម្ខាងៗ ចង់​តែ​យក​ឈ្នះ​តែ​រៀង​ខ្លួន​នោះ។ ប៉ុន្តែ​បើ​មាន​តំណាង​អាជ្ញាធរ ឬ​ក៏​តំណាង​រាស្ត្រ​ចូល​ជួយ​អន្តរាគមន៍ ករណី​ជម្លោះ​អាច​នឹង​ងាយ​ដោះ​ស្រាយ ហើយ​អាច​បញ្ចប់​បាន​ឆាប់​ជាង​មុន។

នេះជាករណីជម្លោះមួយ ដែល​បាន​កើត​ឡើង នៅ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ រវាង​អ្នក​លក់​បន្លែ​ជា​ស្ត្រី​មួយ​រូប និង​កង​កម្លាំង​សន្ដិសុខ​បី​នាក់ ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រហូត​មាន​ប្រតិកម្ម​ចូល​ជួយ​អន្តរាគមន៍ ពី​សំណាក់​តំណាង​រាស្ត្រ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ។

សាក្សីដែលឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងថា ឡានសន្តិសុខមួយគ្រឿង ដែលបើកបរដោយកង​សន្ដិសុខ​ម្នាក់ឈ្មោះ កុយ កេង បានបើកមកកិនកញ្ជើរបន្លែ របស់ស្ត្រីលក់បន្លែឈ្មោះ តិប ចិន្តា និងបន្ទាប់មក [...]

ពលរដ្ឋ​នៅ​បឹងឈូក គីឡូម៉ែត្រ​លេខ​៦ អាច​ត្រូវ​បណ្ដេញ​ចេញ

ពលរដ្ឋ​នៅ​បឹងឈូក គីឡូម៉ែត្រ​លេខ​៦ អាច​ត្រូវ​បណ្ដេញ​ចេញ

បញ្ហាបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន នៅ​តែ​ជា​បញ្ហា​ក្តៅ និង​​ពោរពេញ​ដោយ​ភាព​ចម្រូង​ចម្រាស។ ករណី​ថ្មី​មួយ កំពុង​បន្ត​កើត​ទៅលើ ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍ បឹង​ឈូក ស្ថិត​នៅ​ផ្លូវ​លេខ ១៨០០ ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬស្សី​កែវ។ ក្រុម​ពលរដ្ឋ​ទាំង​នោះ អាច​ប្រឈម​នឹង​ការ​រុះ​រើ​ផ្ទះ​ចេញ តែ​ត្រឹម​រយៈ​ពេល​១៥ថ្ងៃ ក្រោម​ហេតុ​ផល​ឈូស​ឆាយ​បើក និង​ពង្រីក​ផ្លូវ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ របស់​អភិបាល ខណ្ឌ​ឬស្សី​កែវ លោក ធុយ សុខន។

ប្រជាពលរដ្ឋម្នាក់ មិន​បាន​បញ្ជាក់​ឈ្មោះ បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍ បឹងឈូក​ទាំង​នោះ បាន​មករស់​នៅ​ក្នុង​តំបន់​នោះ​ជាង​ប្រាំ​ឆ្នាំ​មក​ហើយ។ ហើយ​ពួក​គាត់ ដែល​ជា​ប្រជា​សហគមន៍ ក៏​ធ្លាប់​រង​ការ​គម្រាម និង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន ពី​សំណាក់​ឈ្មួញ​ទុច្ចរិត ឃុប​ឃិត​ជា​សម្ងាត់ ជា​មួយ​ពួក​អាជ្ញាធរ​មូលដ្ឋាន​ដែរ។

[...]
អគ្គិសនី​បង្ក​អគ្គិភ័យ នៅ​ផ្សារ​ចាស់?

អគ្គិសនី​បង្ក​អគ្គិភ័យ នៅ​ផ្សារ​ចាស់?

អគ្គិភ័យដែលបានលេបត្របាក់តូបអាជីវករ ប្រមាណ​ជា​ជាង​៣០០​តូប ត្រូវ​បាន​ពន្តត់​រួច​រាល់​ហើយ។ មន្ត្រី​អាជ្ញាធរ​បាន​ចង្អុល​បង្ហាញ ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​គ្រោះ​អាក្រក់​នេះ មក​ពី​បញ្ហា​ចរន្ត​អគ្គិសនី។

លោក ទិត្យ វិសាល នគរបាល​ប្រចាំ​ការ​នៅ​ផ្សារ​ចាស់ បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នា​ព្រឹក​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​នេះ​ថា រូប​លោក សន្តិសុខ​ផ្សារ និង​អាជីវករ​ផ្សារ​មួយ​ចំនួន​ បាន​ឃើញ​អណ្តាត​ភ្លើង​ឆេះ ចេញ​ពី​តូប​លេខ​១ ដែល​ជា​តូប​លក់​ចាន កែវ និង​គ្រឿង​ជ័រ។ លោក​បន្ត​ថា ក្រោយ​ឃើញ​សភាព​បែប​នេះ លោក សន្តិសុខ អាជីវករ នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គីភ័យ មក​ជួយ​ពន្លត់​ដែរ តែ​មិន​រលត់។ ស្ថានភាព​ភ្លើងនៅពេលនោះ បាន​ឡើង​កំដៅ​កាន់​តែ​ខ្លាំង ដែលធ្វើឲ្យលោក​សម្រេច​ចិត្ត​ហៅ​ឡាន​ទឹក ដើម្បី​មក​ពន្លត់​ជា​បន្ទាន់។

មន្ត្រីប្រចាំការរូបនេះ បានបន្ថែមថា [...]

​ឆេះ​ផ្សារ​ចាស់​សន្ធោ​សន្ធៅ បង្ក​ការ​ខូច​ខាត​ជាង​៣០០​តូប

​ឆេះ​ផ្សារ​ចាស់​សន្ធោ​សន្ធៅ បង្ក​ការ​ខូច​ខាត​ជាង​៣០០​តូប

តូបចំនួនជាង៣០០ ពីក្នុង​ចំណោម​តូប​ទាំង​អស់ ៩១៤តូប ក្នុង​ផ្សារ​ចាស់ កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​នេះ។ តូប​ដទៃ​ទៀត ដែល​មិន​បាន​ឆេះ​អស់ តែ​បាន​ឆេះ​រោល និង​រង​នូវ​ការ​ប៉ះ​ពាល់​ច្រើន​ទៀត តែ​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់ ជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក យន់ ចាន់ដារា ប្រធាន​ផ្សារ​ចាស់។

នៅវេលាម៉ោងប្រមាណជា ៧និង១៥នាទី អគ្គិភ័យ​បាន​ចាប់​ផ្ដើម​ឆាបឆេះ បង្ក​ឲ្យ​មាន​ការ​ស្លន់​ស្លោ​ភ័យ​ភិត​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​អាជីវករ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ។ សាក្សី​នៅ​ផ្ទាល់​កន្លែង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ​ថា អគ្គិភ័យ​បាន​ពង្រីក​វិសាល​ភាព​យ៉ាង​ពេញ​បន្ទុក អស់​ពេល​ជិត​មួយ​ម៉ោង​ក្រោយ ទើប​គេ​ឃើញ​ក្រុម​ពន្លត់​អគ្គិភ័យ បាន​មក​ដល់។ សាក្សីរូបនោះ បាននិយាយទៀតថា [...]

ការ​​លក់​​ដូរ​នៅ​លើ​ទ្រូង​ផ្លូវ​វេង​​ស្រេង ព្រោះ​គ្មាន​ជម្រើស

ការ​​លក់​​ដូរ​នៅ​លើ​ទ្រូង​ផ្លូវ​វេង​​ស្រេង ព្រោះ​គ្មាន​ជម្រើស

ទោះជាមានកាកសំណល់សំរាម ឬការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ ថា​មាន​ភាព​រញ៉េរ​ញ៉ៃ​ពិបាក​ធ្វើ​ចរាចរណ៍ និង​ដើម្បី​ចំណូល​ដ៏​តិច​តួច​របស់​ពួក​គេនោះ​ក៏​ដោយ តែ​ក្រុម​អាជីវករ​តូច​តាច​ទាំង​នោះ បាន​ជំនះ​ដាក់​តាំង​តូប​លក់​ធ្វើ​អាជីវកម្ម ពាស​ពេញ​ទាំង​ទ្រូង​ផ្លូវ ក្នុង​ភូមិ​ដំណាក់​ធំ​បី នា​ផ្លូវ​វេងស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ការ​យក​ទ្រូង​ផ្លូវ​មក​ប្រើប្រាស់ នៅ​ត្រង់​ចំណុច​លូ​ប្រាំ​នេះ វា​ដូច​ជា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ពួក​គាត់។

អ្នកលក់នៅលើផ្លូវនេះ អ្នកស្រី ឡឹក កុសល់ បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា​ការ​លក់​ដូរ​នៅ​ទី​នេះ អ្នកស្រី​មិន​មាន​ការ​អនុញ្ញាត​ណា​មួយ ឲ្យ​លក់​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី​គ្មាន​ជម្រើស មិន​ដឹង​បាន​កន្លែង​ណា សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត ទើប​នៅ​រកស៊ី​ទាំង​ព្រួយ​បារម្មណ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...