ទីភ្នាក់ងារអាវកាសអាមេរិក រកឃើញភពថ្មីមួយ ធំជាងផែនដី១៧ដង
ក្រុមអ្នកស្រាវជ្រាវអាវកាស បានរកឃើញភពសម្បូរទៅដោយដុំថ្មមួយ ដែលមានទំហំធំជាងផែនដី១៧ដង ហើយត្រូវបានគេដាក់រហសនាមឲ្យថា ហ្គូស៊ីឡា (Godzilla)។ ការរកឃើញភពដ៏ធំនេះ អាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរគំនិត ដែលរំពឹងមើលពីប្រភពដើម នៃសកលលោក។
ភពមួយ ដែលរត់នៅលើគន្លងខេប្ល៏រ រណបប្រព័ន្ធផ្កាយមួយផ្សេងពីព្រះអាទិត្យ។ (រូបថត Nasa)
វិទ្យាសាស្ត្រ - ភពដែលសម្បូរទៅដោយដុំថ្មនេះ ស្ថិតនៅចម្ងាយ៥៦០ឆ្នាំម៉ោង ពីផែនដី។ វាត្រូវបានរកឃើញដោយបេសកកម្ម ខេប្ល័រ (Kepler) នៃទីភ្នាក់ងារអាវកាសរបស់សហរដ្ឋអាមេរិក ហៅកាត់ថា Nasa។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីសំណាក់អ្នកជំនាញនានា នៅក្នុងជំនួបមួយរបស់សហគមន៍អ្នកអាវកាសវិទូអាមេរិកាំង នៅទីក្រុងប៉ូស្ដុន (Boston) [...]