Posts tagged as "Zlatan Ibrahimovic"

អេនសេឡូទី មិន​រីករាយ ចំពោះ​លទ្ធផល​ស្មើ​ជា​មួយ បាសេឡូណា

អេនសេឡូទី មិន​រីករាយ ចំពោះ​លទ្ធផល​ស្មើ​ជា​មួយ បាសេឡូណា

គ្រូបង្វឹកក្រុម ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោក កាឡូ អេនសេឡូទី (Carlo Ancelotti) បាននិយាយថា ក្រុម​របស់គាត់ចង់បានលទ្ធផលប្រសើរជាងនេះ ក្នុងការប្រកួត ឆែមពានលីក (Champions League) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជើង​ទី១ ក្នុងទឹកដីខ្លួនឯង ជាមួយនឹងក្រុម បាសេឡូណា (Barcelona)។


កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក របស់ក្រុម ប៉ារីស ហ្សិនជឺម៉ិន ជួបជាមួយកំពូលក្រុមបាល់ទាត់ បាសឺឡូណា។

ខ្សែប្រយុទ្ធស៊ុយអែត ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បានរកគ្រាប់បាល់តាមបានស្មើ ១-១ បន្ទាប់ពីម្ចាស់​ពានរង្វាន់បាលមាស លីយ៉ូនែល ម៉េស៊ី (Lionel Messi) រកគ្រាប់បាល់ឲ្យបាសេឡូណា នាំមុខមុននៅការប្រកួតវគ្គទី១។

ខណៈដែលការប្រកួតដល់ចុងម៉ោងទី២ ក្រុមអ្នកមានបុណ្យ ទទួលបានបាល់ពិន័យប៉េណាល់ទី [...]

បាល់ទាត់៖ ក្រុម​ជូវីនទូស ចង់​បាន​ជា​ថ្មី ល្វីស ស្វារ៉ែស ខ្សែ​ប្រយុទ្ធ​លីវើភូល

បាល់ទាត់៖ ក្រុម​ជូវីនទូស ចង់​បាន​ជា​ថ្មី ល្វីស ស្វារ៉ែស ខ្សែ​ប្រយុទ្ធ​លីវើភូល

ក្រុមបាល់ទាត់របស់អ៊ីតាលី ជូវីនទូស (Juventus) បានដាក់គោលដៅពួកគេជាថ្មី ដើម្បីនាំយកខ្សែប្រយុទ្ធ របស់ក្រុម​ហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារ៉ែស (Luis Suarez)។


ល្វីស ស្វារ៉ែស កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាល់ទាត់លីវើភូល។

ក្រុមយក្សរបស់អ៊ីតាលីមួយនេះ ធ្លាប់បានចាប់អារម្មណ៏ និងចង់បានកីឡាករ ស្វារ៉ែស និង កីឡាករ រ៉ូប៊ីន វ៉ានផឺស៊ី (Robin van Persie) កាលពីរដូវក្តៅមុន រួចម្តងមកហើយ។ ប៉ុន្តែពេលនេះជូវីនទូស កំពុងតែធ្វើការពិភាក្សា ជាមួយនឹងភ្នាក់ងារ​របស់​កីឡាករ អ៊ុយរ៉ាហ្គាយរូបនេះ ដោយឲ្យតម្លៃប្រហែល ៣០លានអ៊ឺរ៉ូ (២៥,៦លានផោន)។

គួរបញ្ជាក់ថា កីឡាករ ល្វីស ស្វារ៉ែស ទើបតែបន្តកិច្ចសន្យាថ្មី ជាមួយនឹងក្រុមលីវើភូល កាលពីដើមរដូវកាលកន្លងទៅ ហើយ​កិច្ចសន្យារបស់គាត់ [...]

ចាប់ឆ្នោតឆែមពានលីក៖ បាសេឡូណា ជួប ប៉ារីស

ចាប់ឆ្នោតឆែមពានលីក៖ បាសេឡូណា ជួប ប៉ារីស

កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) នឹងត្រូវជួបជាមួយក្រុមចាស់របស់គាត់ បាសេឡូណា (Barcelona) ក្នុងការប្រកួតឆែមពានលីក (Champions League) វគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុម ប៉ារីស ហ្សិន ជឺ ម៉ិន (Paris Saint-Germain) ចាប់គូរប៉ះចំក្រុមអ្នកមានបុណ្យ កាលពីយប់ថ្ងៃទី១៥។


កីឡាករ លីយ៉ូនែល មេស៊ី របស់បាសឺឡូន និង ស្លាតាន អ៊ីប្រាហ៊ីម៉ូវីករបស់ប៉ារីស។

អ៊ីប្រាហ៊ីម៉ូវីក ដែលជាប់បំរាម មិនអាចចូលលេងក្នុងជើងទី១ ឲ្យក្រុមប៉ារីសរូបនេះ បានចាកចេញពីក្រុមបាសេឡូណា ហើយបាននៅក្នុងទឹកដី ខេមនូ (Camp Nou) ត្រឹមតែរយះពេលមួយរដូវកាលតែប៉ុណ្ណោះ។ មកទល់ពេលនេះ មានរយះ-​ពេល ២ឆ្នាំហើយ ដែលគាត់បានចាកចេញ ហើយគាត់នឹងចូលលេងក្នុងការប្រកួតជើងទី២។

កីឡាករអន្តរជាតិស៊ុយអែតរូបនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...