បាល់ទាត់៖ ក្រុម​ជូវីនទូស ចង់​បាន​ជា​ថ្មី ល្វីស ស្វារ៉ែស ខ្សែ​ប្រយុទ្ធ​លីវើភូល

ក្រុមយក្សរបស់អ៊ីតាលីមួយនេះ ធ្លាប់បានចាប់អារម្មណ៏ និងចង់បានកីឡាករ ស្វារ៉ែស និង កីឡាករ រ៉ូប៊ីន វ៉ានផឺស៊ី (Robin van Persie) កាលពីរដូវក្តៅមុន រួចម្តងមកហើយ។ ប៉ុន្តែពេលនេះជូវីនទូស កំពុងតែធ្វើការពិភាក្សា ជាមួយនឹងភ្នាក់ងាររបស់កីឡាករ អ៊ុយរ៉ាហ្គាយរូបនេះ ដោយឲ្យតម្លៃប្រហែល ៣០លានអ៊ឺរ៉ូ (២៥,៦លានផោន)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់របស់អ៊ីតាលី ជូវីនទូស (Juventus) បានដាក់គោលដៅពួកគេជាថ្មី ដើម្បីនាំយកខ្សែប្រយុទ្ធ របស់ក្រុម​ហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារ៉ែស (Luis Suarez)។


ល្វីស ស្វារ៉ែស កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាល់ទាត់លីវើភូល។

ក្រុមយក្សរបស់អ៊ីតាលីមួយនេះ ធ្លាប់បានចាប់អារម្មណ៏ និងចង់បានកីឡាករ ស្វារ៉ែស និង កីឡាករ រ៉ូប៊ីន វ៉ានផឺស៊ី (Robin van Persie) កាលពីរដូវក្តៅមុន រួចម្តងមកហើយ។ ប៉ុន្តែពេលនេះជូវីនទូស កំពុងតែធ្វើការពិភាក្សា ជាមួយនឹងភ្នាក់ងារ​របស់​កីឡាករ អ៊ុយរ៉ាហ្គាយរូបនេះ ដោយឲ្យតម្លៃប្រហែល ៣០លានអ៊ឺរ៉ូ (២៥,៦លានផោន)។

គួរបញ្ជាក់ថា កីឡាករ ល្វីស ស្វារ៉ែស ទើបតែបន្តកិច្ចសន្យាថ្មី ជាមួយនឹងក្រុមលីវើភូល កាលពីដើមរដូវកាលកន្លងទៅ ហើយ​កិច្ចសន្យារបស់គាត់ នឹងបញ្ចប់នៅឆ្នាំ ២០១៨។

បើយោងទៅតាមកាសែត ស្ពតមីដៀសិត (Sportmediaset) បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមជូវីនទូស លោក អេនតូនីញ៉ូ ខនតេ (Antonio Conte) ចង់បានកីឡាករ ស្វារ៉ែស ទៅចូលរួមជាមួយនឹងក្រុម និងឲ្យលេងជាដៃគូរជាមួយនឹង កីឡាករ​អេស្ប៉ាញ ហ្វឺណាន់ដូ ឡូរ៉ិនតេ (Fernando Llorente) ដែលនឹងត្រូវមកចូលរួមក្រុមនៅរដូវកាលថ្មីដែរនោះ។

ម្ចាស់ក្លឹបជូវីនទូស លោក ប៉ិបប៉េ ម៉ារ៉ូតា (Beppe Marotta) បានទទួលស្គាល់កាលពីចុងសប្តាហ៏ថា ក្រុមជូវីនទូស បាន​បញ្ចប់ការចាប់អារម្មណ៏ក្នុងការទិញយក កីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) ដោយមានការ​ព្រួយ​បារម្មណ៏ ពីអាយុចាស់ និងមានប្រាក់ឈ្នួលថ្លៃ។ ដូច្នេះពួកគេ ងាកមកចាប់អារម្មណ៏ ស្វារ៉ែស វ័យ ២៦ឆ្នាំ ជាគោលដៅ​វែងឆ្ងាយរបស់ពួកគេ។

ស្វារ៉ែសពេលនេះ កំពុងតែមានភារកិច្ចក្នុងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដែលត្រូវប្រកួតជំរុះបាល់ទាត់ពិភពលោក ជា​មួយ​នឹងក្រុមប៉ារ៉ាហ្គាយ និងក្រុមឆីលី។ គាត់ក៏បាននិយាយប្រាប់ដល់កាសែត អ៊ុយរ៉ាហ្គាយ អិល អបសឺវ៉ាដរ (El Observador) ថា គាត់ពេញចិត្ត នៃការរស់នៅរបស់គាត់ ក្នុងទីក្រុងលីវើភូល។

គាត់បាននិយាយថា «ខ្ញុំកំពុងតែមានពេលវេលាដ៏ល្អមួយ ព្រោះក្រុមកំពុងតែមានការរីកចំរើន ហើយខ្ញុំពិតមាន​អារម្មណ៏​សប្បាយរីករាយណាស់ ដែលខ្លួនខ្ញុំអាចជួយដល់ក្រុម។ ខ្ញុំមិនបានដឹងថា ខ្ញុំកំពុងតែមានទម្រង់លេងដ៏ល្អទេ ខ្ញុំគ្រាន់តែ​ដឹងថា ខ្ញុំត្រូវរកគ្រាប់ឲ្យបាន និងជួយក្រុមឲ្យទទួលបានជ័យជំនះ។»

ទោះជាយ៉ាងណា កីឡាករដែលកំពុងតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ ក្នុងក្របខ័ណ្ឌព្រីមែលីករូបនេះ កំពុងតែស្ថិត​ក្នុងគម្រោងរបស់លោកគ្រូបង្វឹក ប្រិនដិន រ៉ដចឺ (Brendan Rodgers) នៅក្នុងរដូវកាលនេះ ក៏ដូចជាត្រៀមខ្លួន​សំរាប់​រដូវកាល​ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...