ប៉ះស្ត្រីពោះធំឲ្យធ្លាក់ពីម៉ូតូ ជនបរទេសម្នាក់នេះចង់បើកឡានរត់!
ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង១០ នាទីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ៣៦០ កែងមហាវិថីនរោត្ដម ពីមុខសណ្ឋាគារ អេនិក ប៊ូទិក នរោត្ដម ។ សាក្សីនៅក្នុងហេតុការណ៍ម្នាក់ បានយករឿងនេះ មកផ្សាយនៅលើគណនេយ្យហ្វេសប៊ុក របស់លោកថា ឡានជាអ្នកបំពានព្រោះ បើកក្នុងល្បឿនលឿន ទោះជាដឹងថា ដល់ចំណុចកែង ឡើងទៅកាន់ផ្លូវអទិភាព អ្នកជិះផ្លូវធំក៏ដោយ។
មានឈ្មោះនៅហ្វេសប៊ុកថា «ឈាមខ្មែរ» សាក្សីរូបនោះបានបញ្ជាក់ថា ជនបរទេម្នាក់នោះ មិនចេញមកដោះស្រាយ តែបែរចង់ជិះរថយន្ដគេចខ្លួនទៅវិញ។ ឃើញរឿងបែបនេះ លោក «ឈាមខ្មែរ»ដែលនៅក្នុងហេតុការណ៍នេះ នៅនឹងមុខលោក តាំងពីដំបូងនោះ បានជិះម៉ូតូលោក ទៅដាក់ពីមុខរថយន្ដនោះ ដើម្បីបង្ខំឲ្យឈប់។
រំពេចនោះ ម្ចាស់ឡានជាជនជាតិបរទេស បានចេញមក រួចនិយាយខ្លាំងៗ ដាក់លោក«ឈាមខ្មែរ» ជាភាសាអង់គ្លេសថា៖ «អ្នកឯងធ្វើស្អីគេហ្នឹង? ហេតុអីបានឃាត់ឡានខ្ញុំ? ខ្ញុំមិនបានខុសទេ [...]