Posts tagged as "Chine"

ប្រធានាធិបតី​ចិន​គាំទ្រ ហ៊ុន សែន ពី​បញ្ហា​សន្ដិសុខ និង​ស្ថិរភាព​ជាតិ

ប្រធានាធិបតី​ចិន​គាំទ្រ ហ៊ុន សែន ពី​បញ្ហា​សន្ដិសុខ និង​ស្ថិរភាព​ជាតិ

លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានទទួលជួបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងសៀងហៃ ប្រទេស​ចិន ហើយបានថ្លែងស្វាគមន៍ អំពីចំណងមេត្រីភាពរវាងប្រទេសទាំងពីរ ដែលរហូតមកដល់ពេលនេះ កាន់តែ​មានភាពស្អិតរមួតខ្លាំងឡើង។ ទន្ទឹមនឹងនេះ លោក ស៊ី ជិនភីង ថែមទាំងបានសន្យាគាំទ្រការខិតខំរបស់កម្ពុជា ក្នុង​ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងស្ថិរភាពជាតិនោះថែមទៀត។


លោក ហ៊ុន សែន និងលោក ស៊ី ជីនភីង ក្នុងជំនួបទល់មុខគ្នា នៅទីក្រុងសៀហៃ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត Xinhua)

កម្ពុជាចិន - នៅក្នុងឱកាសនៃការអញ្ជើញចូលរួម ក្នុងជំនួបកំពូលលើកទី៤ នៃសន្និសីទនៅទីក្រុង​សៀងហៃប្រទេស​ចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានលោកស៊ី ជីនភីង [...]

ជំនួប​តាម​ទូរស័ព្ទ៖ ចិន​ច្រឡោត​ដាក់​វៀតណាម ប្រាប់​ឲ្យ​ទទួល​ខុស​ត្រូវ

ជំនួប​តាម​ទូរស័ព្ទ៖ ចិន​ច្រឡោត​ដាក់​វៀតណាម ប្រាប់​ឲ្យ​ទទួល​ខុស​ត្រូវ

នៅក្នុងជំនួបតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ រ​បស់ប្រទេសទាំងពីរ ចិននិងវៀតណាម កាលពី​ល្ងាចថ្ងៃសៅរ៍ សមភាគីចិនលោករដ្ឋមន្ត្រីចិន ហ្គាវ សេងគុន (Guo Shengkun) បានជំនួសមុខឲ្យក្រសួងលោក សម្ដែងការមិនសប្បាយចិត្តខ្លាំងក្លា ដាក់ប្រទេសវៀតណាម នៅចំពោះអំពើហិង្សាដែលបានកើតឡើង ក្នុងសប្ដាហ៍​កន្លងមក។ សម្រាប់សមភាគីវៀតណាមវិញ លោករដ្ឋមន្ត្រី ត្រាំង ដៃក្វាង (Tran Dai Quang) បានឆ្លើយតបវិញថា រដ្ឋាភិបាលរបស់លោក បានចាត់វិធានការសមស្រប និងយ៉ាងមានប្រសិទ្ធិភាពរួចហើយ ដើម្បីទប់ស្កាត់នឹងអំពើជ្រុល​និយមទាំងនោះ។


រោងចក្រមួយកន្លែងបានរងការដុតបំផ្លាញ គ្នុងផ្នែកខាងត្បូងនៃប្រទេសវៀតណាម។ (រូបថត AFP)

-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖

បាតុកម្ម​វៀតណាម​​ប្រឆាំង​ចិន​​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួបជុំ​ធ្វើ​ជា​លើក​ទី​បី​

បាតុកម្ម​វៀតណាម​​ប្រឆាំង​ចិន​​ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ជួបជុំ​ធ្វើ​ជា​លើក​ទី​បី​

នៅថ្ងៃអាទិត្យទី១៨ ខែឧសភា នេះ សេចក្ដីអំពាវនាវថ្មីមួយ បានកោះហៅបណ្ដាជនឲ្យធ្វើបាតុកម្ម ប្រឆាំងនឹងការ​បោះ​ទីតាំងចម្រាញ់ប្រេងរបស់ប្រទេសចិន នៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល (Paracels)។ ការអំពាវនាវឲ្យធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីហេតុការណ៍ផ្ទុះអំពើហិង្សា បង្កភាពរញ្ជួលញាប់ញ័រ ដល់ប្រទេសវៀតណាមទាំងមួល ពេញមួយ​សប្ដាហ៍កន្លងមក។


បណ្ដា​ជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងចិនកាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត REUTERS/Kham)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ ឧសភា ២០១៤
---------------------

ជម្លោះដែនទឹក - បាតុកម្មដំបូងគេ [...]

សេចក្ដី​ប្រកាស​បែប​«អាជ្ញាសឹក» បាញ់​មុខ​ព្រួញ​សំដៅ​វៀតណាម

សេចក្ដី​ប្រកាស​បែប​«អាជ្ញាសឹក» បាញ់​មុខ​ព្រួញ​សំដៅ​វៀតណាម

នៅចំពោះមុខកុបកម្មដ៏ហិង្សា ដែលបានធ្វើឲ្យប្រទេសវៀតណាមទាំងមូលកក្រើក តាំងពីដើមសប្ដាហ៍នេះមក ប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើនរបស់ចិន មិនបានធ្វើប្រតិកម្ម ឬបញ្ចេញយោបល់អ្វីច្រើន តបតរនឹងប្រទេសវៀតណាមនោះទេ។ ប៉ុន្តែសារព័ត៌មានផ្លូវការប្រចាំថ្ងៃមួយរបស់ចិន ដែលផ្សាយជាភាសាអង់គ្លេស បានបញ្ចេញអត្ថបទរបស់ខ្លួនមួយ ដែល​មានលក្ខណៈជាការព្រមានខ្លាំងៗ ដាក់ប្រទេសកុម្មុយនីសវៀតណាម។


ក្រុមលត់អគ្គិភ័យវៀតណាម កំពុងពន្លត់ភ្លើង ដែលកំពុងឆាបឆេះរោងចក្រមួយ នៅក្បែរក្រុងហូជីម៉ិញ។ (រូបថត Ap)

---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ ឧសភា ២០១៤
---------------------

[...]
បក្ស​សង្រ្គោះ​ជាតិ អំពាវនាវ​ឲ្យ​ជួយ​ចិន​ដែល​ភៀស​ខ្លួន​ពី​វៀតណាម

បក្ស​សង្រ្គោះ​ជាតិ អំពាវនាវ​ឲ្យ​ជួយ​ចិន​ដែល​ភៀស​ខ្លួន​ពី​វៀតណាម

ក្រោមហេតុផលមនុស្សធម៌ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានធ្វើការ​អំពាវ​នាវ​ជាផ្លូវការ ដល់ពលរដ្ឋកម្ពុជា ឲ្យជួយជ្រោមជ្រែង តាមលទ្ធភាព ដល់ជនជាតិចិនដែលភៀសខ្លួន ពីអំពើហិង្សា​នៅ​ប្រទេសវៀតណាម ចូលមកកម្ពុជា។


បណ្ដា​ជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងចិនកាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត REUTERS/Kham)

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ជនភៀសខ្លួន - «គណបក្សសង្រ្គោះជាតិ សង្ឃឹមលើសន្តានចិត្តសប្បុរសធម៌ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...