រដ្ឋាភិបាលកម្ពុជាសម្រេចដកដីជាង១ម៉ឺនហិកតា ពី១១ក្រុមហ៊ុនជាបន្តបន្ទាប់
តាមសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១៦ ខែតុលាម្សិលម៉ិញ បានលើកឡើងថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងជួបជាមួយអ្នកសារព័ត៌មាន ធ្វើការបំភ្លឺ និងបកស្រាយបញ្ហាគោលនយោបាយ គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទីប្រាំនេះ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែតុលា កន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវ«អនុក្រិត្យ» ស្តីពីនិរាករណ៍អនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចិរភាព និងអនុក្រឹត្យ ការធ្វើអនុប្រយោគផ្ទៃដី ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
ក្នុងអនុក្រិត្យខាងលើ បានសម្រេចលុបចោល នូវគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួនបី [...]