បណ្ដាំចុងក្រោយរបស់ អាឡិច ដើម្បីធម្មជាតិ និងជីវិតអ្នក
សកម្មជនបរិស្ថានជាតិអេស្ប៉ាញ ដ៏ល្បីឈ្មោះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) បានទុកនូវបណ្ដាំចុងក្រោយបង្អស់មួយ មុននឹងចាកចេញពីរាជធានីភ្នំពេញ តាមជើងហោះហើរ TG 585 របស់ក្រុមហ៊ុនអាកាសចរណ៍ ថៃអ៊ែរវេ កាលពីយប់ថ្ងៃចន្ទ ទី២៣ ខែកុម្ភៈនេះ ឆ្ពោះទៅកាន់រាជធានី បាងកក ប្រទេសថៃ ទីកន្លែងដែលលោកត្រូវផ្លាស់ប្ដូរយន្ដហោះ មុននឹងបន្តដំណើរទៅកាន់រាជធានី ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលជាប្រទេសកំណើតរបស់លោក។
នៅក្នុងបណ្ដាំចុងក្រោយ របស់លោក អាឡិច ដែលចេញផ្សាយ ដោយសេចក្ដីប្រកាសព័ត៌មាន របស់អង្គការមាតាធម្មជាតិ បានសរសេរសំដៅឆ្ពោះ ទៅរកក្រុមការងាររបស់លោក និងបណ្ដាអ្នកស្នេហាធនធានធម្មជាតិទាំងឡាយ នៅក្នុងប្រទេសកម្ពុជា សុំឲ្យ«ពង្រឹង»ជំហរកាន់តែខ្លាំងឡើង៖ «STAY STRONG»។ លោក បានសរសរជាសារខ្លីទៀតថា៖ «ការតស៊ូដើម្បីក្ដីសង្ឃឹម គឺជារបស់អ្នកហើយ។ តស៊ូដើម្បីធម្មជាតិ [...]