សំនុំរឿងវ៉ាលីយ៉េ «នៅឆ្ងាយ»ពីការសម្លាប់ខ្លួន
ឡូរ៉ង់ វ៉ាលីយ៉េ បុរសជនជាតិបារាំង ពោះម៉ាយតាំងពីមរណភាពក្នុងឆ្នាំ២០០៩ របស់ភរិយាគាត់ ដែលជាជនជាតិខ្មែរ និងកូនតូចៗបួននាក់របស់គាត់ បានបាត់ខ្លួននៅក្នុងអំឡុងខែកញ្ញាឆ្នាំ២០១១ ដោយបានបន្សល់ទុក នូវភាពមន្ទិសដ៏គួរអោយសង្ស័យ សម្រាប់គ្រួសាររបស់លោក។ បួនខែក្រោយមក សាកសពជាគម្រោងឆ្អឺង របស់ជនបាត់ខ្លួន ត្រូវបានគេរកឃើញនៅក្នុងរថយន្ដផ្ទាល់ខ្លួនលោក ចតត្រាំនៅក្នុងត្រពាំង ក្នុងបរិវេណដីផ្ទះរបស់គាត់។
អ្វីដែលគេនឹកស្មានមិនដល់ ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានប្រកាសយ៉ាងលឿនជាទីបំផុត នូវសេចក្ដីសន្និដ្ឋានមួយ ដែលចេញពីលទ្ធផល នៃការស៊ើបអង្កេតរបស់នគរបាលខ្មែរ បង្ហាញអោយគេជឿថា ហេតុការណ៍ដ៏រង្គាលនេះ ជារឿង«សម្លាប់ខ្លួន» ដោយលោកវ៉ាលីយ៉េខ្លួនឯងផ្ទាល់។
ប៉ុន្តែចៅក្រមស៊ើបអង្កេតនៃតុលាការទីក្រុងប៉ារីស លោកស្រី ក្លូឌីន អង់ហ្វូ (Claudine Enfoux) ដែលបានទទួលពាក្យបណ្ដឹងរបស់គ្រួសារជាជនជាតិបារាំង [...]