យន្ដហោះទួរគី ត្រូវបានបាញ់ធ្លាក់៖ ទួរគីបន្តឹងសម្លេងដាក់ស៊ីរី
ប្រទេសទួរគីរបានធ្វើការចោទប្រកាន់ ប្រទេសស៊ីរី ថាបាន«បង្កអរិភាពកំរិតខ្លាំង»មួយ បន្ទាប់ពីបានបាញ់កម្ទេច យន្ដហោះ ចម្បាំងមួយរបស់ ប្រទេសទួរគី កាលពីថ្ងៃច័ន្ទទី២៥មិថុនាកន្លងទៅ។ ការចោទប្រកាន់នេះ បានធ្វើអោយមានការព្រួយបារម្ភ ជាទូទៅមួយ ពីវិបត្តិដែលអាចកើតមានបន្ថែមទៀតរវាង ប្រទេសជិតខាងទាំងពីរ នៅមុនបន្តិចតែប៉ុណ្ណោះ នៃការប្រជុំរបស់ អង្គការអូតង់។
នាយករដ្ឋមន្ត្រី ទួរគី រ៉េសេប តាយីប អេរដូហ្គង់ (Recep Tayyip Erdogan)។
សង្គ្រាមពាក្យសំដី បានផ្ទុះឡើងខ្លាំងរវាងប្រទេសទួរគី និងស៊ីរី នៅក្រោយពេលដែល កងកម្លាំងការពារដែនអាកាសរបស់ ស៊ីរី បានបាញ់កំទេច កាលពីថ្ងៃសុក្រទី២២មិថុនា នូវយន្ដហោះចំបាំងមួយ ធុន F-4 Phantom [...]