លីវើភូល ឡើងទៅផ្ដាច់ព្រ័ត្រ ទោះប្រកួតចាញ់នៅ រ៉ូម
បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីប្រកួតចាញ់... ព្រោះដោយសារក្រុម លីវើភូល (Liverpool) ហៅហង្សក្រហម បានឈ្នះគ្រាប់បាល់យ៉ាងច្រើន ៥-២ ក្នុងការប្រកួត «ទៅ» កាលពីសប្ដាហ៍មុន នៅក្នុងផ្ទះរបស់ខ្លួន។ ខណៈយប់នេះ ក្រុម លីវើភូល បានមកប្រកួតជាថ្មី នៅក្នុងផ្ទះរបស់ក្រុម រ៉ូម៉ា (AS Roma) វិញម្ដង និងបានចាញ់ ដោយពិន្ទុគ្រាប់បាល់ ២-៤ ដែលធ្វើឲ្យគ្រាប់បាល់សរុប របស់ក្រុម ហង្សក្រហម ចេញពីការប្រកួតទាំងពីរលើក មានចំនួន ៧គ្រាប់ លើសក្រុម រ៉ូម៉ា ដែលរកគ្រាប់បាល់ បានត្រឹម៦គ្រាប់។
ប៉ុន្តែ គេត្រូវទទួលស្គាល់ថា ការប្រកួត«ត្រឡប់» រវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋានរដ្ឋធានី រ៉ូម ប្រទេសអ៊ីតាលី ពិតជាមានភាពស្វិតស្វាញ ខ្លាំងសម្បើមណាស់។ ជាពិសេសក្រុម រ៉ូម៉ា ហៅរមាសស្ពាន់ ដែលនៅតែមិនអស់សង្ឃឹម ទោះជាខ្សែការពាររបស់ខ្លួន បានធ្វេសប្រហែស ធ្វើឲ្យក្រុម លីវើភូល រកគ្រាប់បាល់បានមួយគ្រាប់មុន (នាទីទី ១០) នៅលើទឹកដីរបស់ខ្លួន យ៉ាងណាក៏ដោយ។ [...]