Posts tagged as "Amnesty"

សំនុំរឿងម៉ម សូណង់ដូ៖ សាក្សី​បោះ​ចោល​ការ​ដាក់​បន្ទុក នៅ​សាលា​ឧទ្ធរណ៍?

សំនុំរឿងម៉ម សូណង់ដូ៖ សាក្សី​បោះ​ចោល​ការ​ដាក់​បន្ទុក នៅ​សាលា​ឧទ្ធរណ៍?

ក្នុងសវនាការដែលធ្វើ ក្នុងសាលាឧទ្ទរណ៍ ដើម្បីជំនុំជម្រះសំនុំរឿងលោក ម៉ម សូណង់ដូ កាលពីព្រឹកថ្ងៃទី៥ ខែមីនានេះ អវត្តមាននៃសាក្សីដាក់បន្ទុក ធ្វើអោយមានមន្ទិលក្នុង«សក្ខីកម្ម» និងត្រូវមន្ត្រីសិទ្ធិមនុស្សចាត់ទុក ដូចបាន​«បោះបង់»​ចោល​ការចោទប្រកាន់។ សាក្សីដទៃទៀត បានឆ្លើយថា «មិនស្គាល់លោកម៉ម សូណង់ដូទេ»។


លោកម៉ម សូណង់ដូ ពេលមកដល់សាលាឧទ្ទរណ៍ ថ្ងៃទី០៥ខែមិនានេះ។

នៅជាមួយនឹងលោក ម៉ម សូណង់ដូ គេសង្កេតឃើញ អ្នកភូមិប្រម៉ាពីរនាក់ ដែលជាជនជាប់ចោទ​ដូចគ្នា ត្រូវបានដឹក​តាម​រថយន្ដ​មកកាន់ សវនាការព្រឹកថ្ងៃទី៥ខែមិនានេះ។ អង្គសវនាការ​សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ថ្ងៃនេះ មាន​លោក ឃុន លាងម៉េង ជាប្រធាន លោក ញូង ថុល និងលោក យុន ណារ៉ុង ជា​ចៅក្រមប្រឹក្សារ ព្រមទាំងលោក អ៊ឹម សុផាន ជា​តំណាងអយ្យការ [...]

សំនុំរឿងម៉ម សូណង់ដូ៖ សភា​ព្រហ្មទណ្ឌ​នឹង​ជំនុំ​ជំរះ​លើ​បណ្តឹង​ឧទ្ធរណ៍ នៅ​ថ្ងៃ​ស្អែក

សំនុំរឿងម៉ម សូណង់ដូ៖ សភា​ព្រហ្មទណ្ឌ​នឹង​ជំនុំ​ជំរះ​លើ​បណ្តឹង​ឧទ្ធរណ៍ នៅ​ថ្ងៃ​ស្អែក

ថ្ងៃទី៥ ខែមីនាស្អែកនេះ សភាព្រហ្មទណ្ឌ ននឹងបើកសវនាការជំនុំជំរះជាសាធារណៈ លើបណ្តឹងឧទ្ធរណ៍សំណុំរឿង របស់ប្រធានវិទ្យុឃ្មុំលោក ម៉ម សូណង់ដូ។ បើគិតពីថ្ងៃចាប់ខ្លួនមកទល់នឹងពេលនេះ លោកត្រូវបានសាលាដំបូងរាជធានី​ភ្នំពេញ ឃុំខ្លួនក្នុងពន្ធនាគារព្រៃសរចំនួន២៣៤ថ្ងៃ ហើយ។


អ្នកគាំទ្រូលោកម៉ម សូណង់ដូ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។

លោក ស សូវ៉ាន មេធាវីការពារក្ដីឲ្យ លោក ម៉ម សូណង់ដូ បានប្រាប់អ្នកយកព័ត៌មាន របស់មនោរម្យព័ងអាំងហ្វូតាម​ទូរសព្ទ័ថា សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ ចំណាយពេលបីថ្ងៃ ក្នុងការជំនុំជំរះរឿងនេះ ជាសាធារណៈ ដែលក្នុង​នោះមានជនជាប់ចោទចំនួនបីនាក់ ត្រូវចូលខ្លួន រូមទាំងកូនក្តីលោកផង។

ទាក់ទងនឹងការជំនុំជំរះនេះ លោកមិនបានបង្ហាញពីការរំពឹងទុក [...]

កម្ពុជា៖ តុលាការអោយ ម៉ម សុណង់ដូ ជាប់ពន្ធនាគារ២០ឆ្នាំ

កម្ពុជា៖ តុលាការអោយ ម៉ម សុណង់ដូ ជាប់ពន្ធនាគារ២០ឆ្នាំ

សាលក្រម ដែលក្រុមអ្នកការពារសិទ្ធិមនុស្សបរិហាថា ជាការ«ជំរះបញ្ជីមានលក្ខណៈនយោបាយ»មួយ បានប្រកាស ដោយចៅក្រមសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ ០១តុលាឆ្នាំ២០១២ បានកាត់សេចក្ដីអោយ ប្រធានវិទ្យុសំបុកឃ្មុំ មួយរូប​ អោយជាប់ពន្ធនាគារចំនួន ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។ ជាអ្នកទោសដ៏ល្បីឈ្មោះម្នាក់ ដែល ត្រូវតុលាការរកឃើញថា មានកំហុសចុងក្រោយគេបង្អស់ នៅក្នុងការកាន់អំណាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើគិតមកទល់នឹងពេលនេះ។


លោកម៉ម សូណង់ដូ ពេលនាំខ្លួនត្រឡប់ទៅពន្ធនាគារព្រៃសរវិញ។ រូបថត AFP។

លោកម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ជាស្ថាបនិក និងប្រធានវិទ្យុសំបុកឃ្មុំ ដែលល្បីថា ជាអ្នកពូកែវោហាស័ព្ទ ខាងបញ្ហា សង្គម-នយោបាយ [...]

អង្គការលើកលែងទោសអន្តរជាតិ ប្រតិកម្មនឹងការសំលាប់ សកម្មជន ការពារព្រៃឈើ

អង្គការលើកលែងទោសអន្តរជាតិ ប្រតិកម្មនឹងការសំលាប់ សកម្មជន ការពារព្រៃឈើ

ក្នុងការផ្សាយពត៌មានមួយ នៅលើគេហទំព័ររបស់អង្គការលើកលែងទោសអន្ដរជាតិ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែមេសាកន្លងទៅ បានលើកយកការប្រកាសពត៌មានរបស់អង្គការនេះ ដែលអំពាវនាវសុំអោយមានការស៊ើបអង្កេតមួយ ច្បាស់លាស់ ទៅលើករណីបាញ់សំលាប់សកម្មជនការពារព្រៃឈើនាំមុខជាងគេម្នាក់ ថ្មីៗនេះនៅខេត្តកោះកុងផ្នែកនារតីនៃ ប្រទេសកម្ពុជា។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ (រូបថត: CCHR)

លោក ឈុត វុទ្ធី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...