គ.ជ.ប នឹងឆ្លើយតប នូវសំណើររបស់គណបក្សសង្គ្រោះជាតិ
នៅសល់ពេលត្រឹមតែ ពីរខែទៀតប៉ុណ្ណោះការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៥នឹងខិតជិតមកដល់។ រីឯបញ្ហា ចម្រូងចម្រាសលើនីតិវិធីបោះឆ្នោតនិងការរៀបចំបញ្ជីឈ្មោះ អ្នកបោះឆ្នោតរវាងគណបក្សប្រឆាំងនិងគ.ជ.ប នៅតែបន្តមិនទាន់មានដំណោះស្រាយណាមួយឬគោលការណ៍ណាមួយដែលអាចឈរលើ ការឯកភាពគ្នានៅឡើយនោះទេ។
ក្រុមមេដឹកនាំ របស់គណបក្សសង្គ្រោះជាតិ បានបង្ហាញញាត្តិទាមទារទៅគ.ជ.ប ដល់បាតុករ កាលពីថ្ងៃទី២៤ខែមេសា កន្លងមក។ (រូបថត O.Vary/ MONOROOM.info)
ឆ្លើយតបទៅនឹង «ញ្ញត្តិ» ដែលដាក់ចេញដោយគណបក្សសង្គ្រោះជាតិ ក្នុងមហាបាតុកម្មដោយអហឹង្សាមួយកាលពីម្សិលម៉ិញនៅទីលានប្រជាធិបតេយ្យ លោកទេពនីថាអគ្គលេខាធិការគ.ជ.បបានអះអាងថា កន្លងមក លោកបានឆ្លើយតបរួចទៅហើយ ចំពោះរបាយការណ៍របស់លោកសូរិយាប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេស [...]