Posts tagged as "Kem Sokha"

ជាម យៀប ស្វាគមន៍​ជំហរ​ជួប​ចរចា​របស់​បក្ស​ប្រឆាំង តែ​មិន​អាច​រក​យុត្តិធម៌

ជាម យៀប ស្វាគមន៍​ជំហរ​ជួប​ចរចា​របស់​បក្ស​ប្រឆាំង តែ​មិន​អាច​រក​យុត្តិធម៌

រាជធានីភ្នំពេញ - ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ មេបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បាន​អះអាងថា គណបក្សសង្គ្រោះជាតិ មានគោលជំហរចង់ជួបចរចាជាមួយនឹងគណបក្សប្រជាជនកម្ពជា ដើម្បីរក​យុទ្ធសាស្រ្ត​ក្នុងការទម្លាយនៅភាពទល់ច្រកនយោបាយនៅកម្ពុជា ដោយសន្តិវិធី។ លោក សម រង្ស៊ី បានបញ្ជាក់ថា បញ្ហាជាប់គាំង​នយោបាយនៅពេលនេះ មានតែគណបក្សទាំងពីរជួបជជែកគ្នាតែប៉ុណ្ណោះទើបអាចដោះស្រាយបាន។

ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបន្តថា នៅថ្ងៃព្រហស្បតិ៍នេះរូបលោក នឹងធ្វើការទាក់ទងទៅលោក ស ខេង ដែលជាតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ថ្ងៃក្នុងការជួបចរចាគ្នារវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ។ លោក សម រង្ស៊ី មិនអាចបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការជួបគ្នានោះទេ ដោយលោកឲ្យរងចាំការសម្រេច​របស់​គណបក្សទាំងពីរ។ លោក សម រង្ស៊ី សង្កត់ធ្ញន់ថា ការជួបគ្នាមិនមានន័យថា [...]

កឋិនបក្សប្រឆាំង៖ ទាន​របស់​យើង​មិន​បាន​មក​ពី​ការ​លួច​ជាតិ

កឋិនបក្សប្រឆាំង៖ ទាន​របស់​យើង​មិន​បាន​មក​ពី​ការ​លួច​ជាតិ

ដូចការគ្រោងទុកនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំដង្ហែអង្គកឋិនទានចូលវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹង​មានជ័យរាជធានីភ្នំពេញ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្នុងពិធីនោះថា កឋិនទាន​របស់គណបក្សសង្គ្រោះជាតិ បានមកដោយធម៌គ្មានលួចប្លន់ពីនរណា ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ជាមួយ​ការឆ្លើយតប មន្រ្តីបក្សកាន់អំណាចបានបរិហារវិញថា លោក កឹម សុខា និយាយកុហកគ្មានការពិតសោះឡើយ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - ថ្លែងទៅកាន់អ្នកចូលរួមជាច្រើននាក់នៅក្នុងពិធីអង្គកឋិនទានរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងវត្ត​សាមគ្គីរង្សី នារាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ [...]

កឹម សុខា៖ គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

កឹម សុខា៖ គណបក្ស​ប្រជាជន​កំពុង​ដើរ​ទៅ​រក​ផ្លូវ​«ចំណេះ​ជិះ​ក​ឯង»

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្លាក់ក្នុងស្ថានភាព​ចំណេះជិះកងឯងហើយនៅពេលនេះ ។ ចំណេះជិះកងឯងត្រូវបានលោក កឹម សុខា បកស្រាយថា ពីមុនមកគណបក្ស​ប្រជាជនថា ការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ ចុះហេតុអ្វីពេលនេះ ប្រកាសចង់កែទម្រង់ការបោះឆ្នោតនោះទៅវិញ។ ជុំវិញ​បញ្ហានេះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនបានលើកឡើងថា មិនមែនជាចំណេះជិះកឯងនោះទេ គឺគ្រាន់តែធ្វើការ​កែ​ទម្រង់បច្ចេកទេសការបោះឆ្នោតមួយចំនួនប៉ុណ្ណោះ។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងអាណត្តិ​ទី៥ កាលពីពេលថ្មីៗនេះ លោក [...]

សម រង្ស៊ី ថា​អូស្រ្តាលី​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ហ៊ុន សែន ជា​ការ​ពិត?

សម រង្ស៊ី ថា​អូស្រ្តាលី​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ហ៊ុន សែន ជា​ការ​ពិត?

ប្រធានគណបក្សសង្គោះជាតិ លោក សម រង្សី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ បានអះអាងថា រដ្ឋាភិបាលអូស្រ្តាលីមិន​បានទទួលស្គាល់លទ្ធផលនៃការ​បោះឆ្នោត និងរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ននេះឡើយ។ ការលើកឡើងរបស់​លោក សម រង្ស៊ី នេះ បានធ្វើឡើងនៅពេលដែលលោកបានដឹកនាំក្រុមបាតុករ ដង្ហែញត្តិទៅដាក់នៅស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជាកាលពីព្រឹកមិញនេះ។ ជាមួយគ្នានេះ មន្រ្តីរដ្ឋាភិបាលលោក ទិត សុធា បានអះអាងថា ការលើកឡើងរបស់​លោក សម រង្ស៊ី ជាការបំភ្លឺសទាំងស្រុង។


លោក សម រង្ស៊ី (កណ្ដាលស្ដាំ) និងលោក កឹម សុខា (កណ្ដាលឆ្វេង) កាន់ទង់ជាតិចម្រុះ ដឹកនាំបាតុកម្មដង្ហែញត្តិ​ទៅដាក់​តាមស្ថានទូត។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន [...]

ជាម យៀប៖ បក្ស​សង្រ្គោះ​ជាតិ​ថា​កម្ពុជា​កំពុង​អន្តរាយ ជា​ការ​បំបះ​បំបោរ

ជាម យៀប៖ បក្ស​សង្រ្គោះ​ជាតិ​ថា​កម្ពុជា​កំពុង​អន្តរាយ ជា​ការ​បំបះ​បំបោរ

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការអំពាវនាវត្រង់ៗ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា ហើយក៏ជាគណបក្សគ្រប់គ្រងអំណាចនោះ ឲ្យត្រឡប់មកគាំទ្រគណបក្សសង្រ្គោះជាតិវិញ ដោយលើកហេតុផលថាដើម្បីសង្រ្គោះជាតិ ព្រោះកម្ពុជាបច្ចុប្បកំពុងស្ថិតនៅក្នុងស្ថានភាពអន្តរាយ។ តែគណបក្ស​ប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់គណបក្សគណបក្សសង្រ្គោះជាតិ ថាជាចេតនាបំបះបំបោរ។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - បន្ទាប់ពីបានដឹកនាំធ្វើមហាបាតុកម្មអហិង្សាអស់រយៈពេល៣ថ្ងៃមក លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ ក្នុងពិធីបិទបញ្ចប់មហាបាតុកម្ម នៅរសៀលថ្ងៃទី២៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...