កឹម សុខា៖ បើ ឡាក់ សុភាព ធ្វើខុសវិន័យបក្ស ការបណ្តេញចេញជាការត្រឹមត្រូវ (vdo)
ថ្លែងមកកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក កឹម សុខា បានបញ្ជាក់ថា វាមិនមានអ្វីប្លែកនោះទេ បើសិនជាប្រធានគណកម្មការវិន័យរបស់បក្សសម្រេចបញ្ឈប់ ឬបណ្តេញលោកស្រី ឡាក់ សុភាព ចេញពីគណបក្សនោះ។ វាប្រាកដជាមានឯកសារ និងភស្តុតាងគ្រប់គ្រាន់ហើយ បើមិនដូច្នេះទេគណកម្មការវិន័យ ក៏មិនបណ្តេញចេញនោះដែរ។
អនុប្រធានគណបក្សប្រឆាំង និងជាអនុប្រធានទីមួយរដ្ឋសភារូបនេះ បានបន្តថា លោកក៏នឹងជម្រុញឲ្យមានការសើរើសំណុំរឿងលោកស្រី ឡាក់ សុភាព នេះមកធ្វើការពិនិត្យ និងពិភាក្សាតទល់គ្នាចំពោះមុខទៀត។ លោក កឹម សុខា បានបន្ថែមទៀតថា៖ «ខ្ញុំបានឃើញនូវរបាយការណ៍ របស់គណៈកម្មាធិការវិន័យហើយ។ (…) របាយការណ៍នោះ គេធ្វើទៅតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សហើយ។ [...]