សមាជិកសភាអាស៊ានបារម្ភ ចំពោះបរិយាកាសបោះឆ្នោតនៅកម្ពុជា
តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃនេះ សមាជិសភាអាស៊ាន ដែលហៅកាត់ជាភាសាអង់គ្លេស «APHR» បានសម្ដែងក្ដីបារម្ភរបស់ពួកគេ នៅចំពោះការគម្រាមកំហែង ដែលត្រូវបានធ្វើឡើង ម្ដងហើយម្ដងទៀត ដោយសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឈានមកដល់ នៅថ្ងៃអាទិត្យខាងមុខ ក្នុងប្រទេសកម្ពុជា។
កាលពីប៉ុន្មានសប្ដាហ៍មុន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានព្រមានថា លោកសុខចិត្តឲ្យ «ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែលោកត្រូវបង្ក្រាបឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ប្រឆាំងនឹងចលនាណាក៏ដោយ [...]