សាលាដំបូងចោទ កឹម សុខា ជាផ្លូវការពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»
ជាមួយនឹងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នេះ ប្រសិនជាតុលាការរងឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពិតជាបានប្រព្រឹត្តិកំហុសមែននោះ លោកអាចនឹងរងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ។
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។
«បទល្មើសជាក់ស្ដែង» បើតាមអយ្យការអមសាលាដំបូង...
សេចក្ដីថ្លែងការណ៍ ចេញផ្សាយក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ [...]