ស្ថានទូតអាមេរិកទាត់ចោល ការចោទរបស់រដ្ឋាភិបាលកម្ពុជា
សូមអរគុណដែលបានអញ្ជើញមកថ្ងៃនេះ។ ខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៏ខ្លីមួយ បន្ទាប់មក ខ្ញុំនឹងឆ្លើយ សំណួរលោកអ្នក។
នៅថ្ងៃទី២ កញ្ញា ខ្ញុំបានចាកចេញទៅសហរដ្ឋអាមេរិក ដោយមិនបានគ្រោងទុក ដោយសារហេតុផល ផ្ទាល់ខ្លួន។ ៤០ នាទីបន្ទាប់ពីខ្ញុំបានចាកចេញទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំបក្ស ប្រឆាំង ដោយចោទថាក្បត់ជាតិ ទាក់ទងនឹងមតិ ដែលលោកទំនងជាបាននិយាយ កាលពី ៤ ឆ្នាំមុន។
«ការចោទប្រកាន់ គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា»
និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំទទួលដំណឹង អកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើល ចំពោះការចោទប្រកាន់ ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបាន បន្តិចណាសោះ។
វាគឺជាការចោទប្រកាន់ មិនធម្មតា។ ការងារការទូត ជាធម្មតា [...]