Posts tagged as "Kem Sokha"

សហភាព​អន្តរ​សភា​ទាមទារ​ឲ្យ​ដោះលែង កឹម សុខា ជា​បន្ទាន់

សហភាព​អន្តរ​សភា​ទាមទារ​ឲ្យ​ដោះលែង កឹម សុខា ជា​បន្ទាន់

ស្ថាប័នអន្តរជាតិដ៏ធំមួយទៀត បានចេញមុខធ្វើប្រតិកម្ម ទៅនឹងវិបត្តិនយោបាយ ដែលបានកើតឡើងយ៉ាងពុះកញ្ជ្រោល នៅក្នុងប្រទេសកម្ពុជា។ សហភាព​អន្តរសភា ហៅជាភាសាអង់គ្លេស «Inter-Parliamentary Union» និងជាអក្សរកាត់ «IPU» ដែលកំពុងជួបប្រជុំ នៅក្នុងក្រុង សាំងភីធើស្បួរ (St. Petersburg) ភាគខាងលិចនៃប្រទេសរ៉ុស្ស៊ី បានហៅស្ថានភាពនយោបាយចុងក្រោយបង្អស់ នៅកម្ពុជានេះ ថាមានលក្ខណៈ«ដ៏អាក្រក់» បន្ទាប់ពីសមាជិកគណបក្សប្រឆាំង ចំនួន១៥រូប នៅក្នុងប្រទេសនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និងបានអំពាវនាវឲ្យមានការវិលត្រឡប់ មកកាន់សភាពការណ៍ធម្មតាឡើងវិញ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់សហភាពអន្តរសភា កាលពីថ្ងៃទី១៨ ខែតុលាម្សិលម៉ិញ [...]

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​យូរ​អង្វែង ចំពោះ​ការ​អនុម័ត​ច្បាប់​កែ​ថ្មី​នៅ​កម្ពុជា

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​យូរ​អង្វែង ចំពោះ​ការ​អនុម័ត​ច្បាប់​កែ​ថ្មី​នៅ​កម្ពុជា

ការអនុម័តការធ្វើវិសោធនកម្មច្បាប់ ទាំង៤ យ៉ាងប្រញាប់ប្រញាល ពីសំណាក់រដ្ឋសភា ដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា ទទួលបានប្រតិកម្មភ្លាមៗ ច្បាស់ៗ ពីសហរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅមុននេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានហៅការផ្ដល់សច្ចាប័ន ទៅលើការធ្វើវិសោធនកម្មច្បាប់ ដែលអាចឈាន​​ទៅរំលាយគណបក្ស​ប្រឆាំងធំជាងគេ និងយកអាសនៈ ពីគណបក្សនេះ ទៅចែកឲ្យគណបក្សផ្សេងនោះ ថា«អាចនឹងដកហូតសិទ្ធិទាំងស្រុង របស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលបានបោះឆ្នោត ឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧នេះ»។

សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ [...]

អង្គការ​អន្តរជាតិ​៣ នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​បាងកក ពី​វិបត្តិ​នយោបាយ​កម្ពុជា

អង្គការ​អន្តរជាតិ​៣ នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​បាងកក ពី​វិបត្តិ​នយោបាយ​កម្ពុជា

តំណាងមកពី​អង្គការអន្តរជាតិធំៗចំនួនបី រួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) និងបណ្ដាញវេទិកាអាស៊ី (Forum Asia) នឹងជួបពិភាក្សាគ្នា ស្ដីពីស្ថានការណ៍នយោបាយកម្ពុជា ដែលបានកើតឡើងចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលនឹងប្រព្រឹត្តិធ្វើ នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលានេះ ក្នុងអាគារទីស្នាក់ការ នៃក្លិបអ្នកកាសែតបរទេស ប្រចាំរាជធានីបាងកក ប្រទសថៃ។

សេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការរៀបចំកិច្ចពិភាក្សាគ្នាខាងលើ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបទទួលបានក្នុងយប់ថ្ងៃចន្ទ ទី១៦ ចូលមកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ បានសរសេរឲ្យដឹងថា វិបត្តិផ្នែកសិទ្ធិមនុស្ស និងផ្នែកលទ្ធិ​ប្រជាធិបតេយ្យ [...]

ប្រ៊ែដ អាដាម៖ ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​ត្រជាក់

ប្រ៊ែដ អាដាម៖ ហ៊ុន សែន កំពុង​ធ្វើ​រដ្ឋ​ប្រហារ​ត្រជាក់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់«ធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៩៧» ម្ដងហើយនោះ លោកនឹងមិនរុញរា ក្នុងការធ្វើ«រដ្ឋប្រហារ»ជាថ្មីទៀតឡើយ ដោយហេតុថា លោក ហ៊ុន សែន ជាមេដឹកនាំ«ផ្ដាច់ការ»មួយរូប ដែលនិយម«ហិង្សា» និងខ្លាចចាញ់ឆ្នោត ក្នុងការបោះឆ្នោតជាតិ ឆ្នាំខាងមុខ។ ប៉ុន្តែ«រដ្ឋប្រហារ»លើកនេះ ជា«រដ្ឋប្រហារត្រជាក់»។ នេះ ជាការលើកឡើង របស់នាយកប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប្រែដ អាដាម (Brad Adams) នៅក្នុងកិច្ចសម្ភាសមួយ ដើម្បីពន្យល់ពីវិបត្តិនយោបាយ ដែលកំពុងកើតមាន ក្នុងប្រទេសកម្ពុជា។

វិបត្តិនយោបាយនៅកម្ពុជា បានឈានចូលដំណាក់ ដ៏ក្ដៅបំផុតមួយ និងបង្កឲ្យមានប្រតិកម្មចម្រុះ មកពីប្រទេសធំៗនៅជុំវិញផែនដី និងពីសំណាក់ស្ថាប័នអន្តរជាតិជាច្រើន បន្ទាប់ពីការឃាត់ខ្លួន លោក កឹម សុខា ប្រធានគណបក្ស - បណ្ដឹងដើម្បីរំលាយគណបក្ស និងការត្រៀមយកអាសនៈទាំងអស់ (ទាំងថ្នាក់ជាតិក្នុងរដ្ឋសភា [...]

បក្ស​ GDP ព្រមាន​ពី​ផល​«អវិជ្ជមាន»​ដល់​ការ​បោះឆ្នោត

បក្ស​ GDP ព្រមាន​ពី​ផល​«អវិជ្ជមាន»​ដល់​ការ​បោះឆ្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (ហៅកាត់ជាភាសាអង់គ្លេស GDP) ជាគណបក្សនយោបាយដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើប្រតិកម្មនៅថ្ងៃនេះ ជុំវិញវិបត្តិនយោបាយចុងក្រោយ បណ្ដាលមកពីការចាប់ចង មេដឹកនាំគណបក្សនយោបាយទាំងឡាយ នៅមុនរយៈពេល «មិនដល់១០ខែទៀត» ដែលប្រទេសកម្ពុជា ត្រូវរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។

សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយគណបក្ស នៅមុននេះបន្តិច បានសរសេរឲ្យដឹងថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបរិយាកាសនយោបាយកម្ពុជាបច្ចុប្បន្ន ដែលជះឥទ្ធិពលអវិជ្ជមាន ដល់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ដែលអាចធ្វើឱ្យការបោះឆ្នោតនេះ មិនមានភាពសេរី យុត្តិធម៌ និងភាពទទួលយកបាន ដោយទូលំទូលាយ ពីសហគមន៍ជាតិ និងអន្តរជាតិ»។

គណបក្សរូបសញ្ញាត្រីកោណ ដែលមាននៅខាងក្នុង នូវអក្សរកាត់ គ.ប.ម ជំនួសឲ្យឈ្មោះគណបក្ស បានបន្តទៀតថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...